ព័ត៌មានជាតិ
ខេត្តចំនួន ៥ នឹងត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ ២០២២
ខេត្តចំនួន ៥ រួមមាន ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលអង្គភាពស៊ីម៉ាក់ ទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីនក្រោម “គម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន” ក្នុងជំហានទី ១ នឹងត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ ២០២២ នេះ។

តាមរយៈផេកហ្វេសប៊ុកចេញផ្សាយនៅថ្ងៃនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានសរសេរថា កិច្ចប្រតិបត្តិការក្រោម “គម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន” ក្នុងជំហានទី ១ អង្គភាពស៊ីម៉ាក់ បានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន ៥ គឺ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត ៣,០០០ ហិកតា ហើយគិតមកដល់ចុងខែតុលា ឆ្នាំ ២០២២ នេះ សម្រេចបានជិត ៨០% នៃផែនការ ជាគោលដៅខេត្តទាំង ៥ ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ ២០២២ នេះ។

លោកបានបន្តថា ក្នុងនោះអង្គភាពបោសសម្អាតមីនភាគខាងត្បូងបានទទួលអនុវត្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន ០៣ ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចលទ្ធផលរំដោះផ្ទៃដីចម្ការមីនចំនួនជាង ១.៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស ៨១៥ គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១២០៩ គ្រាប់។

លោកបានបន្តទៀតថា ដោយឡែកសម្រាប់ខេត្តកំពត បានរំដោះផ្ទៃដីចម្ការមីនចំនួនជាង ៦៦៤ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស ៣៨៥ គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៤៨៥ គ្រាប់ ហើយតាមផែនការគ្រោងទុក ខេត្តកំពត នឹងបញ្ចប់ការបោសសម្អាតមីនទាំងស្រុង ត្រឹមចុងខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ