ព័ត៌មានអន្ដរជាតិ
បៃដិន ថាឲ្យ ត្រាំ កប់ៗមាត់ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ
ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងស្ថិតក្រោមការវាយប្រហារ ដោយសារតែការអះអាងមិនពិតរបស់លោក ដូណាល់ ត្រាំ អំពីការបោះឆ្នោតនាពេលកន្លងមក ។
លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាស្តីពីការការពារលទ្ធិប្រជាធិបតេយ្យថា “លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងរងការវាយប្រហារ ដោយសារតែលោក ត្រាំ បដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២ ព្រោះតែអតីតប្រធានាធិបតីរូបនេះបានអះអាងថា ការបោះឆ្នោតគឺមានភាពមិនក្រត្រី ជាពិសេសគឺការលួចសន្លឹកឆ្នោត” ។
លោក បៃដិន លើកឡើងថា ការអះអាងរបស់លោក ត្រាំ បានឲ្យជំរុញឲ្យមានការកើនឡើងដ៏គ្រោះថ្នាក់នៃអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាបំភិតបំភ័យអ្នកបោះឆ្នោតផងដែរ ។ ការធ្វើបែបនេះរបស់លោក ត្រាំ មានន័យថា លោកបដិសេធមិនទទួលយកឆន្ទៈរបស់ប្រជាជន ជាពិសេសគឺមិនស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញរបស់យើង ។
លោកប្រធានាធិបតីបន្ថែមថា “ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការបោះឆ្នោតដែលវាយប្រហារខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។ ទោះយ៉ាងណា ខ្ញុំសូមអំពាវនាវដល់ប្រជាជនអាមេរិកទាំងអស់ មិនថាគណបក្សណាក៏ដោយ សូមបំពេញនូវពេលវេលាដ៏សំខាន់របស់ជាតិ គឺត្រូវតែបោះឆ្នោត” ។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក បៃដិន បានកើតឡើងរយៈពេល ៥ ថ្ងៃ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ស្របពេលដែលប្រជាជនអាមេរិកនឹងជ្រើសរើសសមាជិកសភា និងមន្ត្រីក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក បៃដិន ចោទក្រុមហ៊ុនប្រេងធំៗ កំពុងកើបលុយចំណេញពីសង្គ្រាម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ