Connect with us

ព័ត៌មានជាតិ

៩ ខែឆ្នាំនេះ មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ ចំណាយថវិកាជិត ៣ លានដុល្លារ ឧបត្ថម្ភពលរដ្ឋក្រីក្រ ជាង ៦៥០០ គ្រួសារ

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​ព្រះសីហនុ បាន​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ប្រមាណ​ជិត ៣ លាន​ដុល្លារ​អាមេរិក ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង ៥៦០០ គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា រយៈពេល ៩ ខែ ឆ្នាំ ២០២២ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៦,៥១៤ គ្រួសារ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សរុប ១១,៤៩៥, ០៦៨, ០០០ រៀល ស្មើនឹង ២៨៧៣៧៦៧ ដុល្លារ​អាមេរិក។

របាយការណ៍​បាន​បន្ត​ថា ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល ៩ ខែ ឆ្នាំ ២០២១ ដូចគ្នា ឃើញ​ថា មាន​ការ​ថយ​ចុះ ដោយ ៩ ខែ ឆ្នាំ ២០២១ មាន​ចំនួន ១១,៥៧១ គ្រួសារ មាន​ការ​ថយ​ចុះ ៥,០៥៧ គ្រួសារ ដោយសារ​ប័ណ្ណ​មួយ​ចំនួន​អស់​សុពលភាព និង​ប័ណ្ណ​មួយ​ចំនួន​ត្រូវ​ដក​សិទ្ធ។

លោក ឈូរ សុបញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ៩ ខែ ឆ្នាំ ២០២២ កាលពី​ថ្ងៃ​ទី ៣ វិច្ឆិកា បាន​ថ្លែង​អំណរគុណ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​អនុវត្ត​គម្រោង ដែល​ពង្រីក​ការ​អនុវត្ត​ការងារ​តាម​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ការងារ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ បាន​ទាន់​ពេលវេលា។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ និង​វាយតម្លៃ​ចំពោះ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត បាន​អនុវត្ត​ការងារ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​រង​ផល​ប៉ះពាល់​ជំងឺ​កូវីដ-១៩ ជា​មន្ទីរ​ស្នូល និង​មានការ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​ផែនការ មន្ទីរ​សុខាភិបាល និង​មេឃុំ ចៅសង្កាត់។

លោក​អភិបាលខេត្ត បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត ជួយ​បណ្ដុះបណ្ដាល​ជំនួយការ​ហិរញ្ញវត្ថុ ឃុំ សង្កាត់ ជា​អ្នក​ទទួល​បន្ទុក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​ចុះ​ធ្វើ​សម្ភាស​ជំរឿន​ប្រជាពលរដ្ឋ​ដែល​រង​ហានិភ័យ​នៅ​តាម​មូលដ្ឋាន​ដោយ​ការ​ទទួល​ខុសត្រូវ ដើម្បី​ឲ្យ​មាន​និរន្តរភាព​ការងារ​នៅ​តាម​ឃុំ សង្កាត់ ម្យ៉ាងទៀត​មេឃុំ ចៅសង្កាត់ ត្រូវ​មាន​លេខ​កូដ​ក្នុង​ដៃ ក្នុង​ការ​វាយតម្លៃ និង​អនុម័ត នៃ​ការ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​រង​ហានិភ័យ និង​ប្រជាពលរដ្ឋ​ក្រីក្រ។

លោក​អភិបាល​ខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី ត្រូវ​មាន​ឥរិយាបថ​ល្អ នៃ​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​អំណាច​មក​ថ្នាក់​មូលដ្ឋាន​ប្រកបដោយ​ឆន្ទៈ។ ត្រូវ​ទទួល​យក​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ចុះ​ស្រង់​ស្ថិតិ និង​ជំរឿន​ប្រជាពលរដ្ឋ​រង​ហានិភ័យ​នៅ​ក្នុង​មូលដ្ឋាន ជា​ឱកាស​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​នៅ​មូលដ្ឋាន​ឲ្យ​ទទួល​បាន​ថវិកា​គាំពារ​សង្គម​នា​ពេល​ខាង​មុខ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងអប់រំ៖ កម្មវិធីប្រកួតអប់រំបង្កើតហ្គេម បង្ហាញពីសមត្ថភាពក្មេងស្រីក្នុងបច្ចេកវិទ្យា

នយោបាយ២២ នាទីutes មុន

ទិវាសន្តិភាព ២៩ ធ្នូ៖ សម្តេចតេជោ រំលឹករំលេចឱ្យដឹងពី«យុទ្ធសាស្រ្ត»របស់សម្តេចដែលទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព១ ម៉ោង មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២០ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម