Connect with us

ព័ត៌មានជាតិ

តើសាលាឧទ្ធរណ៍ប្រចាំតំបន់ទាំង ៤នៅកម្ពុជាមានការទទួលខុសត្រូវការងារដូចម្ដេច? 

បានផុស

នៅ

កាលពីកំឡុងឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត និងដាក់ឲ្យដំណើរការនូវសាលាឧទ្ធរណ៍តំបន់ចំនួន ៣បន្ថែមបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ។ ការបង្កើតសាលាឧទ្ធរណ៍តំបន់នេះគឺជាប្រវត្តិសាស្រ្តក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយស្របតាមទិសដៅកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ដើម្បីបង្ខិតសេវាយុត្តិធម៌ជិតប្រជាពលរដ្ឋ និងដើម្បីជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ។ តើសាលាឧទ្ធរណ៍ប្រចាំតំបន់ទាំង ៤នេះ មានកាតព្វកិច្ច និងការទទួលខុសត្រូវការងារដូចម្ដេច?  

១/សាលាឧទ្ធរណ៍ភ្នំពេញ

សាលាឧទ្ធរណ៍ភ្នំពេញគឺមានទីតាំងនៅរាជធានីភ្នំពេញដែលទទួលដោះស្រាយលើបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាលប៉ុណ្ណោះ។ សាលាឧទ្ធរណ៍ភ្នំពេញមានលោក សេង ស៊ីវុត្ថា ជាប្រធាន និងលោក អ៊ុក សាវុធ ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២/ សាលាឧទ្ធរណ៍តំបន់បាត់ដំបង

សាលាឧទ្ធរណ៍តំបន់បាត់ដំបងមានទីតាំងនៅខេត្តបាត់ដំបង ដែលគ្របដណ្ដប់ទៅលើការដោះស្រាយបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ប្រធានសាលាឧទ្ធរណ៍តំបន់បាត់ដំបងគឺលោក សម ប៊ុនថុន  និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបងគឺលោក លោក នួន សាន។

៣/ សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ

សាលាឧទ្ធរណ៍តំបន់ព្រះសីហនុមានទីតាំងនៅខេត្តព្រះសីហនុដែលបានគ្របដណ្ដប់ទៅលើការដោះស្រាយបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់នៅខេត្តតាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង និងខេត្តកែប។ លោក សុខ កល្យាណ ត្រូវបានប្រកាសឲ្យកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ខណៈលោក សរ យសថាវរៈ ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ។

៤/ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ

សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ មានទីតាំងនៅខេត្តត្បូងឃ្មុំ ដែលគ្របដណ្ដប់ទៅលើការដោះស្រាយបណ្ដឹងឧទ្ធរណ៍របស់ប្រជាពលរដ្ឋសម្រាប់ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំមានលោក ម៉ុង មុនីចរិយា ជាប្រធាន និងលោក ហួត វុទ្ធី ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១៩ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១៩ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម