KPT+
មកស្គាល់ពីប្រភេទសត្វស្លាបកម្រ ៧ប្រភេទនៅកម្ពុជា
សត្វស្លាបល្អិត និងស្លាបធម្មតា ខ្លះជាសត្វស្លាបព្រៃ ៧ប្រភេទដែលកម្រមាននៅកម្ពុជា មានតែនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ។ សត្វស្លាបទាំងនោះ សុទ្ធសឹងតែជាសត្វដែលកម្រ មានរូបរាងស្រស់ស្អាត ត្រូវបានអភិរក្សយ៉ាងយកចិត្តទុកពីរាជរដ្ឋាភិបាល ដើម្បីអាចមានវត្តមានបន្តទៀតនៅកម្ពុជា។
ខាងក្រោមនេះ គឺជាសត្វស្លាប ៧ប្រភេទ ដែល “កម្ពុជាថ្មី” បានធ្វើការស្រាវជ្រាវបានមកក្នុងចំណោមសត្វស្លាបអភិរក្សផ្សេងទៀត។
១.សត្វចាបស៊ីរុយហៃណាន (Hainan Blue Flycatcher)

សត្វចាបស៊ីរុហៃណាន ដែលមានរូបរាងស្រដៀងទៅនឹងចាបស្រុកដែល មានព័ណ៌ខៀវលាយជាមួយប្រផេះ គឺជាសត្វបក្សីក្នុងអំបូរ Muscicapidae ហើយត្រូវបានពិពណ៌នាជាលើកដំបូងដោយលោក William Robert Ogilvie-Grant នៅឆ្នាំ ១៩០០។ បក្សីនេះ ត្រូវបានឃើញវត្តមាននៅលើទឹកដីប្រទេសកម្ពុជា ចិន ទីក្រុងហុងកុង ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម។ ចំពោះក្នុងប្រទេសកម្ពុជា បក្សីប្រភេទនេះ ត្រូវបានឃើញមានវត្តមាននៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ បក្សីចាបស៊ីរុយហៃណាន តែងនៅជម្រកក្នុងព្រៃត្រូពិច ឬ តំបន់ត្រូពិចដែលមានសំណើម។
២.សត្វស្ទាំងលលក (Black-shouldered Kite)

សត្វស្លាបស្ទាំងលលក គឺជាសត្វស្លាបតូច ដែលមានទំហំចាប់ពី ៣៥-៣៨សង់ទីម៉ែត្រ ហើយមានពណ៌ខ្មៅ និងពណ៌ប្រផេះ។ សត្វនេះត្រូវបានគេប្រទះឃើញមានវត្តមានទាំងនៅតាមជនបទ ជួនកាលនៅឃើញហើរនៅក្នុងទីក្រុងទៀតផង (កម្រនៅក្នុងក្រុង)។ សត្វនេះ តែលបឆ្មក់សត្វកណ្តុរ កណ្តូប និងសត្វល្មូនល្អិតៗជាច្រើនទៀតធ្វើជាចំណីរបស់វា។
៣.សត្វត្រដេវតូច (Little Green Bee-eater)

បក្សីត្រដេវតូច ជាបក្សីមួយប្រភេទស្ថិតនៅក្នុងអំបូរ Meropidae ដែលត្រូវបានចែកជា ៣ពួកផ្សេងទៀត។ សត្វត្រដេវតូច មានរាងតូច ចំពុះស្រួច មានពណ៌ខ្មៅ ចំណែកឯរោមវិញ មានពណ៌បៃតងលាយជាមួយពណ៌លឿង។ សត្វនេះ ស្វែងរកចំណីដោយហើរត្រឹមកម្ពស់ ១,៥ម៉ែត្រពីដី ហើរឆ្វែលរកចាប់សត្វល្អិតជាចំណី រួចហើរមករកកន្លែងទុំលើមែកឈើ ឬ សម្បុករបស់វាវិញ។ សត្វត្រដេវតូច ភាគច្រើនមាននៅតំបន់អាស៊ី និងអាហ្រ្វិក ចំណែកកម្ពុជាក៏មានវត្តមានរបស់បក្សី ត្រដេវតូច នេះផងដែរ។
៤.បក្សីចចាតត្រចៀកខៀវ (Blue-eared Kingfisher)

សត្វចចាតត្រចៀកខៀវ មានសម្បុរពណ៌ខៀវគ្របដណ្តប់ពីលើ និងមានពណ៌ត្នោតនៅខាងក្រោម មានចំពុះពណ៌ក្រហមលាយខ្មៅ។ សត្វនេះ ត្រូវបានឃើញនៅកម្ពុជា ដូចជានៅខេត្តតាកែវ និងតាមបណ្តាខេត្តផ្សេងទៀត។ បក្សីប្រភេទនេះ តែងរស់នៅតាមដងអូ តាមត្រពាំង ឬនៅតាមព្រៃកោងកាងជាដើម។
៥.បក្សីខ្ទប់ដីព្រៃ (Forest Wagtail)

សត្វស្លាប ខ្ទប់ដីព្រៃ ជាប្រភេទសត្វស្លាបក្នុងរដូវរងា មានពណ៌ខ្មៅ លាយស្លែឆ្នូតៗពីលើ និងមានលាយពណ៌ប្រផេះ ដែលស្ថិតនៅក្នុងអំបូរ Motacillidae។ បក្សី ខ្ចប់ដីព្រៃ នេះចូលចិត្តស្វែងរកចំណីនៅលើដី ហើយកន្ទុយរបស់វាតែងរេទៅម្ខាង មិនឡើងចុះ ឬ រេចុះឡើងដូចសត្វឯទៀតឡើយ។
៦.សត្វស្លាប កំប្លុក ឬ ពពូលចំពុះធំ (Thick-billed Green-pigeon)

បក្សីមួយនេះ ជាបក្សីមួយប្រភេទ ដែលស្ថិតនៅក្នុងអំបូរ Columbidae ហើយទាំងញីទាំងឈ្មោល ត្រូវបានគ្របដណ្តប់ដោយពណ៌បៃតង ចំពោះភេទឈ្មោលមានពណ៌ស្វាយនៅពីលើស្លាប រីឯភេទញី គ្របសណ្តប់ដោយពណ៌បៃតងសុទ្ធសាធ។ ពួកវាតែងនាំគ្នាហើរទាំងហ្វូងៗ នៅតាមតំបន់វាលទំនាប និងតាមជើងភ្នំ។
៧.បក្សីចេកខ្ចីស្លាបខៀវ (Blue winged Leafbird)

សត្វស្លាប ចេកខ្ចីស្លាបខៀវ នេះ មានទំហំមធ្យម ជាពពួកបក្សីដែលរស់នៅក្នុងព្រៃ ចូលចិត្តហើរទាំងហ្វូងៗ។ ចំពោះបក្សីឈ្មោល មានសណ្ឋានពណ៌លឿងលាយបៃតង ដោយចុងកន្ទុយមានពណ៌ខៀវ ជាមួយគ្នានោះ ក៏មានពណ៌ខ្មៅដៅពីរង្វង់ភ្នែកជិតចំពុះបន្តិច។ ចំណែកញី មានពណ៌លឿងតិចនៅត្រង់ក្បាល លាយជាមួយពណ៌បៃតងនៅពាក់កណ្តាលខ្លួន ហើយក៏លាយពណ៌ខៀវនៅចុងកន្ទុយដូចសត្វឈោលដែរ តែញីមិនមានពណ៌ខ្មៅក្នុងរង្វង់ភ្នែគ និងចំពុះដូចសត្វឈ្មោលឡើយ៕

ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង