កីឡា
មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ វិសាខា មិនដែលចាញ់សោះក្នុងពានសម្តេចតេជោ
ក្លឹបបាល់ទាត់វិសាខា នឹងប្រកួតជាមួយ បឹងកេត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា នេះនៅកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន។
វិសាខា មានប្រវត្តិល្អឥតខ្ចោះក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីចូលរួមប្រកួតលើកដំបូង ឆ្នាំ២០២០ និងធ្លាប់ប្រកួត១៥ដងមិនធ្លាប់ចាញ់ម្តងណាសោះ ហើយឈ្នះជើងឯកទាំងពីរ២រដូវកាលចុងក្រោយ។
រដូវកាលដំបូងឆ្នាំ២០២០ វិសាខា បានយកឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៣ដង និងឈ្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី២ដង ក្រោយពេលស្មើគ្នា។ នៅរដូវកាល២០២១ ក្លឹបនេះបានឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៣ដង និងឈ្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី១ដង ក្រោយពេលស្មើគ្នា។ ចំណែកឆ្នាំ២០២២នេះ វិសាខាបានឈ្នះដោយគ្រាប់បាល់បញ្ចប់៩០នាទីចំនួន៦ដង។
រដូវកាល២០២០
វគ្គ១៦ក្រុមចុងក្រោយ
- ជើងទី១៖ ត្បូងឃ្មុំ ១-៤ វិសាខ
- ជើងទី២៖ វិសាខា ៩ – ០ ត្បូងឃ្មុំ
វគ្គ៨ក្រុមចុងក្រោយ
- វិសាខា ៣-៣ បឹងកេត (ប៉េណាល់ទីកាត់សេចក្តី ៤-៣)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ព្រៃវែង ១-១ វិសាខា (ប៉េណាល់ទីកាត់សេចក្តី ៨-៩)
វគ្គផ្តាច់ព្រ័ត្រ
- ណាហ្គាវើលដ៍ ០-២ វិសាខា
រដូវកាល២០២១
វគ្គ១៦ក្រុមចុងក្រោយ
- វិសាខា ៨-០ បន្ទាយមានជ័យ
វគ្គ៨ក្រុមចុងក្រោយ
- វិសាខា ៦-០ អាស៊ីអឺរ៉ុប យូណាយធិត
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- បឹងកេត ១-២ វិសាខា
វគ្គផ្តាច់ព្រ័ត្រ
- វិសាខា ២-២ ព្រះខ័នរាជស្វាយរៀង (ប៉េណាល់ទីកាត់សេចក្តី ៥-៤)
រដូវកាល២០២២
វគ្គ១៦ក្រុមចុងក្រោយ
- ជើងទី១៖ សៀមរាប ០-៦ វិសាខា
- ជើងទី២៖ វិសាខា ៣-២ សៀមរាប
វគ្គ៨ក្រុមចុងក្រោយ
- ជើងទី១៖ ក្រសួងការពារជាតិ ១-៣ វិសាខា
- ជើងទី២៖ វិសាខា ៣-០ ក្រសួងការពារជាតិ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ជើងទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
- ជើងទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
វគ្គផ្តាច់ព្រ័ត្រ
- វិសាខា vs បឹងកេត
តើឆ្នាំ២០២២នេះ វិសាខានឹងក្លាយជាក្លឹបឈ្នះជើងឯក៣ឆ្នាំជាប់គ្នា ឬ បឹងកេត បង្កើតកំណត់ត្រាឈ្នះលើកទី២៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច