Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី នឹងបិទការធ្វើចរាចរណ៍លើផ្លូវមួយចំនួនក្បែរៗ វិមានឯករាជ្យ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

បានផុស

នៅ

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពលខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៨ ,០៩ និង​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ចាប់ពី​ច្រាំង​ទន្លេសាប​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧៨ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៥១ ផ្លូវ​លេខ ២៩៤ មហាវិថី​សម្ដេច​សុធារស នាគ​បាញ់​ទឹក រង្វង់​មូល​សម្ដេច​សង្ឃ ជួន ណាត តីរវិថី​ព្រះស៊ីសុវត្ថិ រហូតដល់​ផ្លូវ​លេខ ១៧៨ រហូតដល់​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​ត្រូវ​បាន​បញ្ចប់។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ០៤ វិច្ឆិកា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីជូនដំណឹង​នេះ​មាន​ន័យ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពលខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ០៨ ថ្ងៃទី ០៩ និង​ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២។ ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ចាប់ពី​ច្រាំង​ទន្លេសាប​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧៨ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៥១ ផ្លូវ​លេខ ២៩៤ មហាវិថី​សម្តេច​សុធារស នាគ​បាញ់​ទឹក រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត តីរវិថី​ព្រះស៊ីសុវត្ថិ រហូតដល់​ផ្លូវ​លេខ ១៧៨ រហូតដល់​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​ត្រូវ​បាន​បញ្ចប់​តាម​កាលបរិច្ឆេទ​ខាងលើ។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ។ ផុត​រយៈពេល​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងដូនកែវ
ព័ត៌មានជាតិ៥២ នាទីutes មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម១៩ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម