Connect with us

ជីវិតកម្សាន្ដ

Blackpink នៅតែរក្សាតំណែងលើតារាង Billboard 200 ខណៈមិនទាន់មានក្រុមណា​វ៉ាដាច់

បានផុស

នៅ

Blackpink ទទួលបានកំណត់ត្រានៃការឈរឈ្មោះនៅលើ Billboard 200 រយៈពេល ៦ សប្តាហ៍ជាប់ៗគ្នា នេះជួយឱ្យពួកគេវ៉ាដាច់ក្រុម K-pop ផ្សេងៗ ហើយបច្ចុប្បន្ននេះមិនទាន់មានក្រុមណាមួយបំបែកកំណត់ត្រាបាននៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប្រកាសរបស់ Billboard នៅក្នុងបញ្ជីអាល់ប៊ុមដែលឈានដល់កំពូលតារាង Billboard 200 មានឈ្មោះអាល់ប៊ុមររបស់ Blackpink ដែលមានចំណងជើងថា BORN PINK នៅតែជាប់ចំណាត់ថ្នាក់នៅលើតារាងដ៏មានកិត្យានុភាពនេះ។ ជាពិសេស អាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់លេខ ១០០ ក្នុងតារាងសប្តាហ៍ទី ៦ ជាប់ៗគ្នា។

Blackpink គឺជា​ក្រុម​ចម្រៀង​ស្រី K POP តែ​មួយ​គត់​ដែល​អាច​សម្រេច​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ ហើយវាអាចទៅរួចដែលថាសប្តាហ៍ក្រោយ BORN PINK នឹងបន្តរក្សាដំណែងបានល្អនៅលើតារាង Billboard 200 ។ នេះមានន័យ ថា Blackpink វ៉ាដាច់ក្រុម K-pop ផ្សេងទៀតដើម្បីរក្សាតំណែងមួយនេះ។

ទន្ទឹមនឹងនេះអាល់ប៊ុម BORN PINK ក៏បានជាប់ឈ្មោះនៅក្នុងតារាង Billboard ជាច្រើនទៀតដូចជានៅលើតារាង អាល់ប៊ុមដែលលក់នៅពេលបច្ចុប្បន្ន ស្ថិតក្នុងចំណាត់ថ្នាក់ទី ២៣ និងនៅក្នុងតារាងអាល់ប៊ុមដែលលក់ដាច់បំផុត ឈរនៅលេខរៀងទី ២៧ ដដែល។

គួររំម្លឹកដែរថា កាលពីដើមខែកញ្ញា Blackpink បានបង្កើតប្រវត្តិសាស្ត្រថ្នីមួយនៅពេលរបស់ពួកគេ បានបង្ហាញខ្លួនលេខ ១ នៅលើតារាង Billboard 200។ នេះបានជួយឱ្យ Blackpink ក្លាយជាក្រុមនារី K-pop ដំបូងគេដែលនាំមុខនៅលើតារាងទីផ្សារតន្ត្រីនៅអាមេរិក៕

ប្រែមស្រួល៖នាងតូច

ចុចអាន៖ធ្លាយរូបថត Tao អតីតសមាជិក EXO ណាត់ជួបអតីតអ្នកហាត់ការស្រីរបស់ផលិតកម្ម SM

ចុចអាន៖អ្នកគាំទ្រព្រួយបារម្ភសុខភាព Jisoo ក្រោយប្រទះឃើញដុំពកធំមួយនៅត្រង់ ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម