សុខភាព
អ្នកវិទ្យាសាស្រ្ត៖ ឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ផ្តល់មូលនិធិដោយអាមេរិក អាចបង្កឲ្យផ្ទុះមេរោគអេបូឡា
ការផ្ទុះឡើងនៃមេរោគ អេបូឡា ឆ្នាំ២០១៤ ប្រហែលជាកើតចេញពីការលេចធ្លាយនៅមន្ទីរពិសោធន៍ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការវិភាគដ៏គួរឲ្យចាប់អារម្មណ៍មួយ។
លោកវេជ្ជបណ្ឌិត Jonathan Latham ដែលជាអតីតអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wisconsin និងអ្នកកាសែត Sam Husseini បាននិយាយថា មានភាពមិនស៊ីសង្វាក់គ្នាមួយចំនួន នៅក្នុងការកំណត់ពេលវេលាផ្លូវការ នៃការរីករាលដាលក្នុងតំបន់អាហ្វ្រិកខាងលិច។
ពួកគេអះអាងថា មេរោគនេះ ទំនងជាលេចឡើងក្នុងអំឡុងពេលសកម្មភាពស្រាវជ្រាវជាប្រចាំ នៅមន្ទីរពិសោធន៍មួយក្នុងទីក្រុង Kenema នៃប្រទេសសៀរ៉ាឡេអូន ដែលនៅពេលនោះ មន្ទីរពិសោធន៍បានទទួលមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការងាររបស់ខ្លួនលើជំងឺគ្រុន Lassa។
មន្ទីរពិសោធន៍នេះ មានឯកទេសលើមេរោគដែលបណ្តាលឲ្យហូរឈាម ស្រដៀងទៅនឹងជំងឺ អេបូឡា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញភាគច្រើននៅតែជឿថា មេរោគ អេបូឡា គឺកើតឡើងដោយធម្មជាតិក្នុងអំឡុងពេលនៃការរីកសាយភាយចេញពីសត្វ នៅប្រទេសហ្គីណេ ដែលមានចម្ងាយប្រហែល ២៨០គីឡូម៉ែត្រពីមន្ទីរពិសោធន៍។
សត្វប្រចៀវមួយប្រភេទ ដែលគេសង្ស័យថាជាជម្រកនៃ វីរុសអេបូឡា ត្រូវបានគេរកឃើញនៅក្នុងភូមិមួយ ជាកន្លែងអ្នកជំងឺផ្លូវការដំបូងគេ ត្រូវបានធ្វើរោគវិនិច្ឆ័យ ប៉ុន្តែអ្នកស្រាវជ្រាវមិនបានរកឃើញសត្វដែលផ្ទុកមេរោគដើមជាក់លាក់ទេ។
សរសេរនៅក្នុងការស៊ើបអង្កេត, លោក Latham បាននិយាយថា “រហូតមកដល់ពេលនេះ មិនមានព័ស្តុតាងដែលបង្ហាញថា សត្វមានផ្ទុកមេរោគ អេបូឡា នៅអាហ្វ្រិកខាងលិចឡើយ។ ការលេចចេញភ្លាមៗ នៃមេរោគនៅក្នុងតំបន់នេះ គឺមិននឹកស្មានដល់ ហើយនៅតែមិនអាចពន្យល់បាន។ ជាងនេះទៅទៀត ការស៊ើបអង្កេតរោគរាតត្បាតនៅហ្គីណេ និងសៀរ៉ាឡេអូន មានភាពមិនប្រាកដប្រជា និងមិនគួរឲ្យជឿជាក់បាន។ ទោះជាយ៉ាងណាក៏ដោយ មានព្រឹត្តិការណ៍លេចធ្លាយមេរោគ ដែលដូចគ្នាជាមួយនឹងមេរោគដើមក្នុងមន្ទីរពិសោធន៍។ ហើយចុងក្រោយ មានមន្ទីរពិសោធន៍ស្រាវជ្រាវមួយនៅក្បែរនោះ ដែលមានឯកទេសខាងជំងឺធ្លាក់ឈាម”។
មេរោគ អេបូឡា មានអត្រាស្លាប់រហូតដល់ ៩០ ភាគរយចំពោះមនុស្ស។
យោងតាម CDC មានករណីជំងឺ អេបូឡា ចំនួន ២៨ ៦៥២នៅទូទាំងពិភពលោកកាលពី៨ឆ្នាំមុន ដោយបណ្តាលឲ្យមនុស្សស្លាប់ ១១ ៣២៣ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់