Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស្នើឱ្យផ្តល់ព័ត៌មាន បើនគរបាល​ចរាចរណ៍​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឱ្យប្រជាពលរដ្ឋគ្រប់រូបផ្តល់ព័ត៌មាន មកកាន់ផេកហ្វេសប៊ុករបស់សម្តេចផ្ទាល់ បើសិនជាមានមន្ត្រីនគរបាលចរាចរណ៍​ប្រើ​អាកប្បកិរិយា​មិន​ល្អ​។ សម្តេចក្រឡាហោមសន្យាថា នឹងដោះស្រាយជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ អាគារសិក្សានៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ អះអាងថា ផេកហ្វេសប៊ុករបស់សម្តេច ស្វាគមន៍ជានិច្ចចំពោះការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋ លើអាកប្បកិរិយាមិនសមរម្យ របស់កម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ខណៈក្រសួងក៏កំពុងពង្រឹងវិន័យលើបញ្ហានេះ។

បើតាមសម្តេចក្រឡាហោម បច្ចុប្បន្ននេះ មិនសូវទទួលបានការរិះគន់ទៅលើមន្ត្រីនគរបាលចរាចរណ៍ ដូចកាលពីពេលកន្លងទៅនោះទេ ដែលនេះអាចចាត់បានទុកថា​ កម្លាំងសមត្ថកិច្ចក៏ធ្វើបានល្អដែរ។

ម៉្យាងវិញទៀត សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចចរាចរណ៍ ប៉ូលិស រួមនឹងកងរាជអាវុធហត្ថ ដែលសម្រួលចរាចរណ៍ទាំងអស់ ត្រូវតែសម្រួលអាកប្បកិរិយាឱ្យបានល្អ មុឺងម៉ាត់ ទន់ភ្លន់ និងមានវិន័យថ្លៃថ្នូរជាកងនគរបាល ឱ្យមានសណ្តាប់ធ្នាប់។

ទោះជាបែបនេះក្តីសម្តេចក្រឡាហោម​ ក៏បានស្នើឱ្យមន្ត្រីនគរបាលចរាចរណ៍បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ទាំងនៅចំពោះមុនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ជាពិសេស អំឡុងពេលមានគណប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងពេលខាងមុខនេះ ដើម្បីលើកមុខមាត់កម្ពុជាដែលជាម្ចាស់ផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម