ព័ត៌មានជាតិ
រថយន្តសណ្តោងខ្នាតធំ បុករះរថយន្តធន់តូច៣គ្រឿង អ្នកបើករត់បាត់ស្រមោល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបណ្តាលឲ្យរថយន្តធន់តូចចំនួនបីគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ ពុំមានអ្នកបាត់បង់ជីវិត។
គ្រោះថ្នាក់នេះ បានកើតឡើងនៅ វេលាម៉ោង១៩ និង៣៩នាទី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានព្រែកកំពង់បាយត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត រវាងរថយន្តនិងរថយន្ត ដែលមានទិសដៅខ្វែងគ្នា រួចខ្ទាត់ទៅប៉ះរថយន្តចំនួន២គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា ផងដែរ។
ជុំវិញករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមិនស្គាល់សាវតារ (រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) បើកបររថយន្តម៉ាក HYUNDAI GOLD ប្រភេទក្បាលសណ្តោងពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8199 និងសណ្តោងរ៉ឺម៉កពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 4A-8199 មានទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានកៀររថយន្តមួយគ្រឿង ដែលមានទិសដៅខ្វែងគ្នា ចំពីចំហៀងផ្នែកខាងឆ្វេង។ អ្នកបើកបររថយន្តឈ្មោះ អ៊ូច វូន ភេទប្រុស អាយុ២៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ភូ យួន ភេទប្រុស អាយុ២៩ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកបររថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6759 មានទិសដៅពីត្បូងទៅជើង បើកបរមិនគោរពសិទ្ធិ ក៏ត្រូវរថយន្តដែលមកពីទិសខាងកើតកៀរ ធ្វើឲ្យរថយន្តខ្ទាតទៅប៉ះនិងរថយន្តចំនួន២គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្តដែលរងគ្រោះ២គ្រឿងទៀត ទី១. ឈ្មោះ ខៀវ ស៊ីវត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបររថយន្តម៉ាក HYUNDAI CLICK ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ព្រះសីហនុ 2A-0389 មានទិសដៅពីលិចទៅកើត។ អ្នកបើកបររថយន្តទី២. ឈ្មោះ មែ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកបររថយន្តម៉ាក MAZDA BT-50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-5266 មានទិសដៅពីលិចទៅកើត។ បច្ចុប្បន្នវត្ថុតាងរួមមានរថយន្តចំនួន៤គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរខេត្តកំពត៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ