ព័ត៌មានជាតិ
សម្ដេច ស ខេង ចាត់ទុកវត្តមាន លោក ចូ បៃដិន មក កម្ពុជា បានផ្តល់តម្លៃ និងលើកកម្ពស់ទំនាក់ទំនងអាមេរិក-កម្ពុជា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកវត្តមាន លោក ចូបាយឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក មក កម្ពុជា នាពេលខាងមុខនេះ គឺការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
សម្ដេច សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនឥតឈប់ឈរ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី ៤ វិច្ឆិកា ខណៈ សម្ដេច បានអនុញ្ញាតឲ្យ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។
នៅក្នុងជំនួបនោះ សម្ដេចក្រឡាហោម បានជម្រាបជូនទូតអាមេរិកថា នាពេលឆាប់ៗដ៏ខ្លីខាងមុខ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ និងប្រជាជនកម្ពុជា នឹងទទួលស្វាគមន៍បណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្នុងនោះក៏មានវត្តមានលោកប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានរបស់លោកប្រធានាធិបតី ថា មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។
សម្ដេច សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនឥតឈប់ឈរ។
ជាការឆ្លើយតប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានចូលរួមអបអរសាទរចំពោះកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ហើយលោកក៏រំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាពេលខាងមុខនេះផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិក ក៏យកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលដល់សំណើផ្សេងៗក្នុងការសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក ចូបាយឌិន ប្រមុខអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំកំពូលៗ មកពីតាមបណ្ដាប្រទេសផ្សេងៗទៀត ចូលរួមផងដែរ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់