Connect with us

ព័ត៌មានជាតិ

១០ ខែ​ ជំងឺគ្រុនឈាមកើនឡើងជិត ៧ ដង ស្លាប់ ១៦ នាក់

បានផុស

នៅ

នៅក្នុងរយៈពេល១០ខែ ឆ្នាំ ២០២២នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៩០០០ ករណី និងស្លាប់ ១៦ ករណី កើនឡើងជិត ៧ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥វិច្ឆិកានេះថា ចាប់ពីខែមករា រហូតមកដល់ខែតុលាឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមចំនួន​៩៤៨២​ករណី។ ក្នុងនោះស្លាប់ ១៦ ករណី មានការកើនឡើងជិត៧ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ មានចំនួន១៤០៦ករណីនិងមានអ្នកស្លាប់ចំនួន ៣ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ខេត្តដែលប្រឈមនឹងជំងឺគ្រុនឈាមខ្ពស់រួមមានខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ រាជធានីភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ពោធិ៍សាត់ និងត្បូងឃ្មុំ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅឆ្នាំនេះ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។

ទោះបីជាករណីជំងឺគ្រុនឈាមរ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះ មន្ត្រីជំនាញអាចគ្រប់គ្រងស្ថានភាពបាន មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ជាក់ស្តែងសម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណ ២០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ដើម្បីបង្ការទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការផ្ទុះរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជា៖ មានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ការបញ្ជួនកូនទៅពេទ្យរដ្ឋបានទាន់ពេលវេលា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្តែងករណីស្លាប់ ១៦ករណីកន្លមកនេះ គឺដោយសារតែពួកគាត់មានការធ្លោះធ្លោយ ប្រហែស និងយឺតយ៉ាវ ក្នុងការបញ្ជួនកូនទៅរកគ្រូពេទ្យដែលមានចំណេះជំនាញត្រឹមត្រូវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

នាយ ចឺម ស្នើសុំអ្នកសិល្ប:ស្រាក់ដៃគ្នាជួយសង្គ្រោះជីវិតនាយ តាក់ស៊ី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ហ្វីលីពីន៖ ​៣​នាក់ស្លាប់​ និង​រាប់សិប​នាក់​​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​​បរិភោគ​អណ្តើក​សមុទ្រ

សន្តិសុខសង្គម១៦ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុស្ស៊ី កើន​ឡើង​ខ្លាំង ស្មើ​នឹង​១ភាគ៣​នៃ​ថវិកា​ជាតិ​

ព័ត៌មានជាតិ១៧ នាទីutes មុន

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំ​ដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម