Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក ស៊ី ព្រមានដោយផ្ទាល់ទៅលោក ពូទីន កុំឲ្យប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន

បានផុស

នៅ

នៅទីបំផុត លោក ស៊ី ជីនពីង បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​ដល់​លោក​ ពូទីន ​កុំ​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី ក៏បានជំរុញអធិការបតីអាល្លឺម៉ង់ Olaf Scholz ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ឲ្យខិតខំនាំមកនូវកិច្ចចរចាសន្តិភាពផងដែរ ដោយនិយាយថា សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌសម្រាប់ការបន្តកិច្ចចរចាឡើងវិញ និងប្រឆាំងការប្រើប្រាស់ឬការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ។

ក្នុងនាមជាមេដឹកនាំលោកខាងលិចដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់តាំងពីលោក ស៊ី ត្រូវបានផ្តល់អាណត្តិជាមេដឹកនាំអាណត្តិទីបីមក, លោក Scholz បានជំរុញឲ្យលោក ស៊ី ដាក់សម្ពាធលើលោក ពូទីន ឲ្យបញ្ចប់ការវាយប្រហារ ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ និងបំផ្លាញទីក្រុងនានា។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz (ឆ្វេង) និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង

លោក Scholz បាន​និយាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា “លោក​ប្រធានាធិបតី ស៊ី និង​ខ្ញុំ បាន​យល់​ស្របថា ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​គឺ​ជាភាពគ្មានទំនួល​ខុស​ត្រូវ និង​ជាការបញ្ឆេះភ្លើង។ តាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ រុស្ស៊ីនឹងឆ្លងកាត់ខ្សែបន្ទាត់ដែលសហគមន៍រដ្ឋបានគូសជាមួយគ្នា”។

ថ្វីបើលោក ស៊ី មិនរិះគន់លោកពូទីនដោយផ្ទាល់ ឬសុំឲ្យរុស្ស៊ីដកទ័ពចេញ ឬស្តីបន្ទោសទីក្រុងមូស្គូចំពោះសង្រ្គាមក៏ដោយ ប៉ុន្តែការអត្ថាធិប្បាយនេះ បង្ហាញជាការស្តីបន្ទោសជាសាធារណៈដ៏ធំបំផុតមិនធ្លាប់សោះចំពោះវិមានក្រឹមឡាំង។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

មុនពេលលោកពូទីន បញ្ជាកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ, មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសាទរដល់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនិងមិត្តភាពគ្មានព្រំដែន។

នៅដើមដំបូងនៃសង្រ្គាម ក្រសួងការបរទេសចិន បានលើកឡើងជាថ្មីនូវចំណុចសំខាន់របស់រុស្ស៊ី អំពីការពង្រីករបស់ណាតូ ហើយបានស្តីបន្ទោសអ្នកកាសែតចំពោះការប្រើពាក្យ “សង្រ្គាម” ឬ “ការឈ្លានពាន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក ពូទីន អនុញ្ញាតឲ្យកែនអតីតអ្នកទោស យកទៅប្រយុទ្ធនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៦ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម