ព័ត៌មានអន្ដរជាតិ
ផ្ទាំងទឹកកកទាំងអស់នៅ អាហ្វ្រិក នឹងរលាយបាត់ពីផែនដីក្នុងឆ្នាំ ២០៥០
អង្គការ UNESCO បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានបោះពុម្ពផ្សាយកាលពីពេលថ្មីៗនេះថា កំពូលផ្ទាំងទឹកកក Kilimanjaro ក៏ដូចជាផ្ទាំងទឹកកកអាហ្វ្រិកផ្សេងទៀតទាំងអស់ រួមជាមួយនឹងផ្ទាំងទឹកកកនៅលើភ្នំប្រទេសកេនយ៉ា នឹងរលាយបាត់ពីផែនដីនៅឆ្នាំ ២០៥០ ។
របាយការណ៍ដែលបានបោះពុម្ពផ្សាយ មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២២ (COP27) បានឲ្យដឹងទៀតថា ផ្ទាំងទឹកកកផ្សេងទៀតដែលនឹងរលាយបាត់រួមមាន ផ្ទាំងទឹកកកខ្ពស់បំផុតរបស់ពិភពលោកដែលនៅជាប់នឹងភ្នំ Everest និងផ្ទាំងទឹកកកដែលវែងជាងគេនៅរដ្ឋ Alaska ជាដើម ។
អង្គការ UNESCO បាននិយាយថា “ទោះយ៉ាងណា ពីរភាគបីនៃផ្ទាំងទឹកកកទាំងនោះ អាចជួយសង្គ្រោះបាន ប្រសិនបើការកើនឡើងសីតុណ្ហភាពពិភពលោក មិនលើសពី ១.៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម ខណៈការបាត់ខ្លួនបន្តិចម្តងៗនៃផ្ទាំងទឹកកកនេះ គឺជាភស្តុតាងដ៏ជាក់លាក់បំផុតដែលបង្ហាញថា អាកាសធាតុផែនដីកំពុងឡើងកំដៅ” ។
យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ផ្ទាំងទឹកកកប្រហែល ១៨,៦០០ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោកចំនួន ៥០ របស់អង្គការសហប្រជាជាតិ រួមទាំងកន្លែងនៅក្នុងឧទ្យានជាតិ Yellowstone របស់សហរដ្ឋអាមេរិក, តំបន់ Dolomites នៃប្រទេសអ៊ីតាលី និងទន្លេ Three Parallel នៃតំបន់ Yunnan របស់ប្រទេសចិន ។
ទន្ទឹមនោះ អង្គការ UNESCO ក៏បានចង្អុលបង្ហាញថា ពាក់កណ្តាលនៃមនុស្សជាតិ គឺពឹងផ្អែកលើផ្ទាំងទឹកកកដែលបម្រើជាប្រភពទឹក ។ លើសពីនេះទៅទៀត ផ្ទាំងទឹកកកមានសារៈសំខាន់សម្រាប់ប្រភេទផ្សេងៗនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេសមានសារៈសំខាន់ចំពោះជីវចម្រុះ ។
គួរបញ្ជាក់ថា Kilimanjaro គឺជាកំពូលភ្នំខ្ពស់បំផុតនៅទ្វីបអាហ្រ្វិក និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលទាក់ទាញអ្នកឡើងភ្នំជាង ៣៥,០០០ នាក់ក្នុងមួយឆ្នាំ ប៉ុន្តែនាពេលថ្មីៗនេះ ជម្រាលភ្នំត្រូវបានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ ដែលបណ្ដាលមកពីគ្រោះរាំងស្ងួត ទាក់ទងនឹងការឡើងកម្ដៅផែនដី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តារាវិទូ រកឃើញអាចម៍ផ្កាយ ដែលនឹងហោះមកបុក ផែនដី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ