សន្តិសុខសង្គម
ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច ខណៈសន្តិសុខឃើញទាន់ ក៏បាញ់រំដោះខ្លួន ២គ្រាប់
ជនសង្ស័យ ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះម៉ូតូស្កុបពីមួយគ្រឿង ចូលទៅធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរីពិភពថ្មីសាខាចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ តែមិនបានសម្រេច ខណៈសន្តិសុខបុរីឃើញទាន់ ក៏ក្រុមជនសង្ស័យ បានដកកាំភ្លើងបាញ់ ២គ្រាប់ ដើម្បីរំដោះខ្លួនចេញពីបុរី រត់គេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ ជិះឌុបគ្នាចូលទៅធ្វើសកម្មភាពកាត់កម៉ូតូរបស់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវ ១៩ ក្នុងបុរីពិភពថ្មីសាខាខាងលើ ដោយធ្វើសកម្មភាពកាច់កលើម៉ូតូស្កុបពីស្មាតឃីមួយគ្រឿង។ ប៉ុន្តែ ខណៈកំពុងធ្វើសកម្មភាពនោះ ស្រាប់តែមានសន្តិសុខបុរីប្រទះឃើញទាន់ពេល ក៏បានស្រែក ធ្វើឲ្យជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេទាំង ២ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ ហើយធ្វើសកម្មភាពបាញ់គំរាមមួយគ្រាប់ នៅក្បែរផ្ទះជនរងគ្រោះ។

ភ្លាមៗ បន្ទាប់ពីបាញ់មួយគ្រាប់រួច ក្រុមជនសង្ស័យ បានព្យាយាមរត់គេច លុះដល់ចំណុចផ្លូវច្រកចេញក៏ត្រូវសន្តិសុខម្នាក់ទៀតទាញរនាំង បិទផ្លូវមិនអោយចេញ ភ្លាមនោះជនសង្ស័យម្នាក់ ដែលមានកាំភ្លើងនៅក្នុងដៃ បានបាញ់ ១គ្រាប់ទៀត សំដៅបារ៉ាស់ ដើម្បីឲ្យអ្នកដែលមានបំណងរារាំងផ្លូវចេញឲ្យអស់ ហើយភ្លាមនោះសន្តិសុខដែលយាមកាម ក៏មិនហានឈរហាមឃាត់ដោយសារគ្មានអ្វីតតាំងនឹងក្រុមជនសង្ស័យ ជាហេតុនាំឲ្យពួកគេ បើកបារ៉ាស់ចេញដោយខ្លួនឯង ហើយដឹកគ្នាចាកចេញពីកន្លែងកើតហេតុ តែម្ដង។

ក្រោយកើតហេតុ ភាគីខាងសន្តិសុខបុរី បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន រួមទាំងជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីចុះអន្តរាគមន៍សាកសួរ និងពិនិត្យ។ ជុំវិញការពិនិត្យ សមត្ថកិច្ច បានសាកសួរនាំព័ត៌មានពីសាក្សី និងបានរើសសំបកគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ផងដែរ។

សូមជម្រាបថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមជនសង្ស័យប៉ងកាច់កម៉ូតូមិនសម្រេចនោះ មិនបានដាក់ពាក្យបណ្តឹងប្តឹងផ្តល់អ្វីឡើយ ដោយសារមិនបានបាត់បង់ទ្រព្យសម្បត្តិ។ ប៉ុន្តែដំណើរការរបស់សមត្ថកិច្ច ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ គឺនៅតែបន្តដដែល ទោះជាមិនមានពាក្យបណ្តឹងជនរងគ្រោះ ក៏ដោយ៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត