ព័ត៌មានជាតិ
មន្រ្តីច្រកទ្វារព្រំដែនចាំយាមសហការជាមួយភាគីថៃ ជួសជុលផ្លូវតំបន់សសម្រួលការចរាចរណ៍ឆ្លងដែន
ក្រុមមន្រ្តីទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង សហការជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ និងភាគីថៃ ចាក់ថ្មជួសជុលកែលម្អផ្លូវតំបន់ស ក្បែរច្រកទ្វារហាតលិច ប្រទេសថៃ។

ផ្លូវមានជង្ហុកតូចធំៗជាច្រើនកន្លែង ត្រង់ចំណុចតំបន់សូន្យ នៃតំបន់ព្រំដែនខេត្តកោះកុង និងខេត្តត្រាត បានរងការខូច ខាតអំឡុងពេលរដូវវស្សា នាំឲ្យមានការលំបាកធ្វើដំណើរ និងដឹកជញ្ចូនទំនិញឆ្លងកាត់ប្រចាំថ្ងៃ។ ប៉ុន្តែឥឡូវនេះ ត្រូវបានជួសជុលឲ្យមានភាពល្អប្រសើរវិញហើយ។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឲ្យដឹងនៅថ្ងៃទី ៧ ខែវិច្ឆិកានេះថា ប្រតិបត្តិការលើកកម្ពស់បរិស្ថានសោភណ្ឌភាព និងការចរាចរណ៍ធ្វើដំណើរតាមផ្លូវគោក ធ្វើឡើងក្រោមកិច្ចសហការ ជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅតំបន់ព្រំដែនចាំយាម និងភាគីថៃ ខណៈមានកំណើនអ្នកទេសចរ និងរថយន្តដឹកជញ្ជូនឆ្លងកាត់ច្រើន រយៈពេល ២ទៅ ៣ថ្ងៃនេះ។

លោក សុវណ្ណ ប៊ុនធឿន បានបន្ថែមថា កាលពីម្សិលមិញ និងថ្ងៃទី ៧ វិច្ឆិកានេះ អត្រាអ្នកទេសចរជាតិ និងអន្តរជាតិ មានវត្តមានច្រើនគួរឲ្យសម្គាល់ ដោយពួកគេសម្រុកបំពេញបែបបទឆ្លងដែន ទៅកម្សាន្តនៅប្រទេសថៃ និងខ្លះទៀតទៅរកសេវាព្យាបាលជំងឺផ្សេងៗ។

ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសរយៈពេល ១ឆ្នាំទៅហើយក្ដី និងចាក់វ៉ាក់សាំងជាច្រើនដូសដល់ប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏មន្រ្តីជំនាញពាក់ព័ន្ធនៅតែទាមទារឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរខ្មែរ ដែលធ្វើដំណើរទៅកម្សាន្ត ឬទៅរកសេវាសុខភាព ចាំបាច់បន្តចូលរួមអនុវត្តសុខាភិបាលឲ្យខ្ជាប់ខ្ជួន ជាពិសេសបំពេញឯកសារបែបបទនីតិវិធីឲ្យបានត្រឹមត្រូវ ជៀសវាងលួចលាក់ឆ្លងដោយខុសច្បាប់។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនចាំយាម បង្ហាញថា គិតចាប់ពីថ្ងៃទី ៤ដល់រសៀលថ្ងៃទី ៧ ខែវិច្ឆិកានេះ មានអ្នកទេសចរជាតិ និងអន្តរជាតិជាង ១,០០០នាក់បាននាំគ្នាចេញចូលឆ្លងដែន ទៅលេងកម្សាន្តនៅប្រទេសថ្ងៃ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង គ្រាថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?