Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា រកបានដៃគូច្រៀងថ្មីជំនួសលោក ដួង វីរៈ​សិទ្ធ

បានផុស

នៅ

តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កន្លងមកត្រូវបានអ្នកគាំទ្រដឹងហើយថា កញ្ញាធ្លាប់ចាប់ដៃគូជាមួយតារាចម្រៀងសំឡេងផ្អែម លោក ដួង វីរៈ​សិទ្ធ ដោយទទួលបានការគាំទ្រជាច្រើន និងធ្វើឲ្យកេរ្ដិ៍ឈ្មោះតារាស្រីរូបនេះ ល្បីមកដល់ពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មកតារាប្រុស-ស្រីវ័យក្មេងទាំង ២រូបខាងលើ ក៏ស្រាប់តែអស់ឱកាសក្នុងការធ្វើជាដៃគូជាមួយគ្នារយៈពេលជាង ១ឆ្នាំទៅហើយ ក្រោយពីលោក ម៉ម វា សនា ហៅ ដួង វីរៈសិទ្ធ បានចាកចេញពីហង្សមាសទៅទ្រនំថ្មី “រាម” នាអំឡុងខែកុម្ភៈឆ្នាំ ២០២១កន្លងទៅ។ ដោយសារកត្តានេះហើយ ទើបតារាស្រីស្អាត រ៉េត ហ្សាណា ងាកទៅចាប់ដៃគូជាមួយកូនប្រុសទី ២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ វិញម្តង។

ចំណែកថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏រកបានដៃគូឆ្លងឆ្លើយថ្មីម្នាក់ទៀត ជំនួសលោក ដួង វីរៈសិទ្ធ គឺកំលោះតូច លីម តិចម៉េង ដែលម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ ខណៈពួកគេច្រៀងសម្ដែ ងរួមគ្នាជាលើកដំបូង តាមរយៈបទ «ស្ម័គ្រធ្វើ​សង្សារបីថ្ងៃ»។ បើតាមការសង្កេតឃើញសម្រាប់ កញ្ញា រ៉េត ស៊ូហ្សាណា ការចាប់ដៃគូជាមួយ លីម តិចម៉េង នៅពេលនេះក៏សកិ្ដសមគ្នា និងប្លែកម្យ៉ាងដែរ។

ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានបង្ហើបដែរថា ចំពោះតម្លៃខ្លួនរបស់តារាចម្រៀងស្រីស្អាត រ៉េត ស៊ូហ្សណា ច្រៀងក្នុងមួយកម្មវិធី ស៊ីថ្លៃរហូតដល់ទៅជិត ២ពាន់ដុល្លារឯណ្ណោះ ខណៈដែល​កញ្ញា​ត្រូវប៉ាន់​ទាំងច្រៀង សម្ដែង និងទីផ្សារស្ពត​ពាណិ​ជ្ជកម្ម ផងដែរ​។ ដូច្នេះហើយ ធ្វើឲ្យតារាវ័យ ២២ឆ្នាំរូបនេះ អាចរកបា្រក់ចំណូលបាន ជាច្រើនម៉ឺនដុល្លារក្នុងមួយឆ្នាំៗ រហូតមានលទ្ធភាពទិញបានផ្ទះ ២ល្វែងជាប់គ្នាតម្លៃជាង ២០ម៉ឺនដុល្លារ និងទិញរថយន្ដទំនើបម៉ាក Jeep Rubicon តម្លៃ​ជិត ​៩​ម៉ឺនដុល្លារ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម