Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ១៥ ០០០នាក់ ស្លាប់ដោយសារអាកាសធាតុក្តៅនៅអឺរ៉ុប ក្នុងឆ្នាំ២០២២

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទទី០៧ខែវិច្ឆិកាថា មនុស្សយ៉ាងតិច ១៥ ០០០នាក់បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែអាកាសធាតុក្តៅក្នុងឆ្នាំ២០២២ ខណៈអេស្ប៉ាញ និងអាឡឺម៉ង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្អែកលើទិន្នន័យប្រទេសដែលបានដាក់ជូនគិតមកត្រឹមពេលនេះ គេប៉ាន់ប្រមាណថា មនុស្សចំនួន១៥០០០នាក់បានស្លាប់ ជាពិសេសដោយសាររលកកម្តៅក្នុងឆ្នាំ២០២២”។

នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge

ការស្លាប់ជិត ៤០០០នាក់គឺនៅក្នុងប្រទេសអេស្ប៉ាញ, ជាង១០០០នាក់នៅព័រទុយហ្គាល់, ជាង ៣២០០នាក់នៅចក្រភពអង់គ្លេស និងប្រហែល ៤៥០០នាក់ បានស្លាប់នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងអំឡុងពេល៣ខែនៃរដូវក្តៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ប្រមុខ UN ព្រមានថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវល្បឿនលឿនឆ្ពោះទៅ “ឋាននរក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា១ ម៉ោង មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម