កីឡា
នារីបាល់បោះជិះរទេះពិការកម្ពុជា ឈ្នះ ម្ចាស់ផ្ទះឥណ្ឌា ដាច់ឆ្ងាយ៥៨ទល់១៤
កាលពីព្រឹកមិញនេះ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជាទទួលបានជ័យជម្នះដោយពិន្ទុដាច់ឆ្ងាយលើក្រុមកីឡាការិនីបាល់បោះជិះរទេះឥណ្ឌា សម្រាប់ព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។
វេលាម៉ោង៣រសៀលថ្ងៃដដែលនេះ ក្រុមកីឡាការិនីកម្ពុជាត្រូវប្រកួតជាមួយក្រុមកីឡាការិនីនេប៉ាល់ នៅវេលាម៉ោង៣រសៀលនេះ។

សម្រាប់វិញ្ញាសាបាល់បោះជិះរទេះពិការផ្នែកនារីនេះមានតែ៣ប្រទេសប៉ុណ្ណោះចូលរួមប្រកួត គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។ ចំណែកផ្នែកបុរសមាន៨ប្រទេសចូលរួម ប៉ុន្តែកម្ពុជាមិនបានបញ្ជូនក្រុមបុរសទេដោយយោងតាមការអញ្ជើញរបស់ម្ចាស់ផ្ទះឥណ្ឌា។
សូមបញ្ជាក់ថា ដោយសារផ្នែកនារីមានតែ៣ប្រទេសចូលរួមប្រកួត ក្រុមនីមួយៗត្រូវប្រកួតគ្នា២ដង ទើបជ្រើសរើសយក២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះក្រុមនារីកម្ពុជាត្រូវប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌា និងនេប៉ាល់ម្តងទៀតនៅថ្ងៃស្អែកទើបរកឃើញក្រុមលេខ១ និងលេខ២ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ៣អស់ឱកាស។
នេះជាបទពិសោធថ្មីមួយទៀតសម្រាប់ក្រុមកីឡាការិនីបាល់បោះជិះរទេះពិការកម្ពុជាក្នុងការត្រៀមខ្លួនប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីបានឈ្នះមេដាយមាសក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ០២២ នៅប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង