ព័ត៌មានអន្ដរជាតិ
Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រខាងកើត ធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ជប៉ុន
យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់ ១ គ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត ។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា “រហូតមកដល់ពេលនេះកូរ៉េខាងត្បូងមិនទាន់កំណត់ប្រភេទ ឬភាពជាក់លាក់ណាមួយរបស់មីស៊ីលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់ផ្លោងទៅកាន់សមុទ្រខាងកើតនៅឡើយទេ” ។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅថ្ងៃពុធនេះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនក្នុងសមុទ្រជប៉ុន ។

គួររំឭកថា ចាប់តាំងពីដើមឆ្នាំ ២០២២ មក ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលចំនួន ៣០ ដងហើយ ខណៈទីក្រុងព្យុងយ៉ាងនិយាយថា សកម្មភាពបាញ់បង្ហោះមីស៊ីលរបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងត្បូង និងអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ប្រាប់ផែនការ បើ កូរ៉េខាងជើង សាកល្បងនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ