ព័ត៌មានអន្ដរជាតិ
ក្រៅពីអរគុណ កម្ពុជា, រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន ផ្ដោតលើបញ្ហា ២ ទៀតជាមួយសម្ដេចតេជោ ហ៊ុន សែន
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបង្ហោះសារបន្ថែមនៅលើបណ្ដាញ Twitter របស់លោក ផ្ដោតលើបញ្ហាចំនួន ២ ទៀត ក្រោយជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២២ នេះ ។

លោក Kuleba បានសរសេរបង្ហោះលើបណ្ដាញ Twitter នៅថ្ងៃពុធនេះថា “ខ្ញុំបានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់ខ្ញុំមកកាន់កម្ពុជា ដោយមានការទទួលស្វាគមន៍ពីសម្ដេចតេជានាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តកិច្ចសន្ទនាជាមួយលោកប្រធានាធិបតី Volodymyr Zelensky ។ ទន្ទឹមនោះយើងក៏បានផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខស្បៀងអាហារពិភពលោកផងដែរ” ។

ស្របពេលជាមួយគ្នានេះលោក Kuleba ក៏បានអរគុណកម្ពុជាផងដែរ ដែលបានគាំទ្រតាមរយៈការចេញសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានបង្ហាញអំពីកង្វល់ចំពោះស្ថានការដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន និងទាមទារឲ្យរុស្ស៊ីបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់មក ហើយងាករកការចរចារវិញដើម្បីបញ្ឈប់សង្គ្រាម ។
បន្ថែមពីនេះ លោក Kuleba ក៏បានអបអរសារទរចំពោះខួបឯករាជ្យលើកទី ៦៩ របស់កម្ពុជា និងអបអរដែលកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោយពីឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនទស្សវត្សរ៍ ៕

ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ មុនមក កម្ពុជា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បង្ហោះសារខ្លីមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ