Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាឲ្យកងទ័ពរបស់ខ្លួន ដកថយចេញពីតំបន់ Kherson​ (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងស្តាំនៃទន្លេ Dnieper រួមទាំងក្នុងតំបន់ Kherson ផងដែរ។ ក្រសួងការពារជាតិបានពន្យល់ថា ខ្លួនចង់ចៀសវាងការបាត់បង់កងកម្លាំងរបស់ខ្លួន និងជួយសង្គ្រោះជីវិតជនស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើទទួលស្គាល់ថា ការសម្រេចចិត្តបែបនេះមិនមែនជារឿងងាយស្រួលក៏ដោយ ប៉ុន្តែមេបញ្ជាការកងទ័ពមើលឃើញថា វាមានបញ្ហាតិចតួចក្នុងការរក្សាកងទ័ព នៅលើច្រាំងខាងស្តាំនៃទន្លេ។ 

ប្រធានប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន លោកឧត្តមសេនីយ៍ Sergey Surovikin បានប្រាប់រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា ការវាយប្រហារជាបន្តរបស់អ៊ុយក្រែនលើទំនប់វារីអគ្គិសនី Kakhovskaya នៅទន្លេ Dnieper អាចកាត់ផ្តាច់កងទ័ពរុស្ស៊ីនៅតំបន់ Kherson ទាំងស្រុង។

លោក Surovikin បន្ថែមថា ប្រសិនបើទីក្រុងកៀវ បើកការវាយប្រហារសាហាវជាងនេះទៅទៀតលើទំនប់ Kakhovskaya នោះលំហូរទឹកអាចឡើង ដែលនឹងជន់លិចតំបន់ធំៗ បណ្តាលឲ្យជនស៊ីវិលស្លាប់។ នេះនឹង​បង្កើត​ការ​គំរាម​កំហែង​បន្ថែម​ទៀត​សម្រាប់​ជន​ស៊ីវិល និង​ប្រថុយ​ប្រថានកាត់ផ្តាច់​ក្រុម​កងកម្លាំង​របស់​រុស្ស៊ី​នៅ​ច្រាំង​ខាង​ស្ដាំ​នៃទន្លេ Dnieper។

លោក Surovikin បន្តថា ការដកថយនេះ នឹងជួយចៀសវាងនូវសេណារីយ៉ូអាក្រក់បំផុត ហើយថែមទាំងរក្សាប្រសិទ្ធភាពប្រយុទ្ធរបស់ក្រុមកងកម្លាំងនៅក្នុងតំបន់ផងដែរ។

ប្រធានប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន លោកឧត្តមសេនីយ៍ Sergey Surovikin

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាជ្ញាធរក្នុងតំបន់ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកជនស៊ីវិលទៅកាន់ច្រាំងខាងឆ្វេងនៃទន្លេ Dnieper ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ុយក្រែន។ យោងតាមលោក Surovikin មានមនុស្សជាង ១១៥ ០០០នាក់ បានចាកចេញពីតំបន់គិតត្រឹមថ្ងៃនេះ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានកាត់យកតំបន់ Kherson កាលពីខែមុន បន្ទាប់ពីអ្នកស្រុកបានបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួនចេញពីអ៊ុយក្រែន និងស្វែងរកការចូលជាសមាជិករបស់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី ទីក្រុងកៀវ ​បាន​ច្រានចោល​ការ​បោះឆ្នោត​នេះ​ថា​ជា​ការ​បោកប្រាស់ ហើយ​ប្តេជ្ញា​ប្រើ​កម្លាំង​យោធា​ដើម្បី​ដណ្តើម​យកមកវិញនូវ​ទឹកដី​ទាំងអស់ ​ដែល​ខ្លួន​ចាត់​ទុក​ថា​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្លួន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន អនុញ្ញាតឲ្យកែនអតីតអ្នកទោស យកទៅប្រយុទ្ធនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

សេតវិមាន​ ​បញ្ចេញ​រូប​ថតស​-ខ្មៅ របស់​ជំទាវទីមួយ អាមេរិក ទទួលការសរសើរខុសពី៨ឆ្នាំមុន

សន្តិសុខសង្គម២២ នាទីutes មុន

ថ្ងៃនេះ មានយានយន្ត ៧៤គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវបានផាកពិន័យ នៅទូទាំងប្រទេស

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្មវិធីចែកដី៣ហិកតានៅខេត្តស្ទឹងត្រែង៖ ពលរដ្ឋ ត្រូវដាក់ពាក្យស្នើសុំដីតាមរយៈសាលាឃុំ ពីដើមខែកុម្ភៈទៅ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ព័ត៌មានជាតិ៤៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋនៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសម្នាក់ ដុតផាវលេងមិនប្រយ័ត្ន ផ្ទុះបែកប្រអប់ដៃម្ខាង នៅខេត្តមណ្ឌលគិរី

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម