ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ ការបោះឆ្នោតថ្ងៃអង្គារ គឺជាថ្ងៃល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលគណបក្សប្រជាធិបតេយ្យរបស់គាត់ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុក បាននិយាយកាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា ថ្ងៃបោះឆ្នោតកាលពីថ្ងៃអង្គារគឺល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលទ្ធផលបង្ហាញថា ប្រជាជនអាមេរិកនៅតែខកចិត្ត។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំគិតថា វាជាថ្ងៃល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ”។
ស្របពេលជាមួយគ្នានោះ មន្ត្រីសេតវិមានហាក់មានភាពធូរស្បើយ ដែលគណបក្សប្រជាធិបតេយ្យបានធ្វើបានល្អជាងការរំពឹងទុក បន្ទាប់ពីលោក បៃដិន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្តោតសំខាន់ ទៅលើការការពារការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក, ការធានាសិទ្ធិរំលូតកូន និងការលើកតម្កើងគោលនយោបាយសេដ្ឋកិច្ច។
គណបក្សសាធារណរដ្ឋ ទទួលបានសំឡេងកើនឡើងតិចតួចនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយទំនងជាអាចគ្រប់គ្រងសភាតំណាងរាស្រ្ត ប៉ុន្តែការគ្រប់គ្រងព្រឹទ្ធសភា គឺត្រូវពឹងផ្អែកលើការប្រកួតប្រជែងចំនួនបី ដែលនៅតែមិនទាន់អាចសន្មតបាន។

លោក បៃដិន និយាយថា “ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើការជាមួយគណបក្សសាធារណរដ្ឋ។ ខ្ញុំគិតថា ប្រជាជនអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេរំពឹងថាគណបក្សសាធារណរដ្ឋក៏នឹងត្រៀមខ្លួនធ្វើការជាមួយខ្ញុំដែរ”។
លោកនិយាយថា នៅពេលដែលលោកវិលត្រលប់ពីដំណើរនៅអាស៊ីវិញ លោកនឹងអញ្ជើញមេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋទៅកាន់សេតវិមាន ដើម្បីពិភាក្សាអំពីអាទិភាពឆ្ពោះទៅមុខ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ខ្លីៗ ទាក់ទងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ សហរដ្ឋអាមេរិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ