Connect with us

KPT+

ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន

បានផុស

នៅ

ជំងឺ “Erotomania” គឺជាជំងឺផ្លូវចិត្តម្យ៉ាង ធ្វើឲ្យអ្នកជំងឺគិតថាគេស្រឡាញ់ខ្លួនទាំងគេមិនបានស្រឡាញ់សោះ ពេលខ្លះគេមិនស្គាល់គាត់ផង ព្រោះអ្នកនោះអាចជាតារា ឬបុគ្គលល្បីណាមួយ។ អ្នកជំងឺជឿជាក់យ៉ាងខ្លាំងថាស្នេហានេះពិតជាកើតឡើងមែន ហើយពិបាកនឹងទទួលយកការពិតថាគេមិនបានស្រឡាញ់គាត់ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ “Erotomania” គឺជាជំងឺកម្រដែលអាចកើតឡើងដោយឯកឯង ប៉ុន្តែភាគច្រើនវាផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពផ្លូវចិត្តផ្សេងៗទៀតដូចជា ជំងឺវិកលចរិក ឬជំងឺបាយប៉ូឡាជាដើម។ ជាក់ស្ដែងជំងឺនេះ ឧស្សាហ៍កើតឡើងទៅលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ហើយហ្សែនជាចំណែកតូចមួយក្នុងជំងឺនេះក្រៅពីបរិស្ថាន ការរស់នៅ និងសុខភាពផ្លូវចិត្ត។ លក្ខណៈទូទៅរបស់មនុស្សដែលមាន “Erotomania” រួមមាន៖

_ មិនសូវជឿជាក់លើខ្លួនឯង តែគិតថាខ្លួនស្អាត

_ ទទួលអារម្មណ៍ពីការបដិសេធ និងអារម្មណ៍ឯកា

_ ការរក្សាគម្លាតពីសង្គម

_ និងចិត្តចង្អៀតចំពោះទស្សនៈអ្នកដទៃ។ 

គេថាគេហើយនឹងណា

កាលដែលអ្នកមានជំងឺប្រភេទនេះ អ្នកនឹងពិបាកធ្វើទំនាក់ទំនងក្នុងសង្គមបន្តិចដោយសារតែការភ័ន្តច្រឡំនឹងទឹកមុខឬកាយវិការអ្នកដទៃ ជួនកាលគេនិយាយជាមួយធម្មតាសោះបែរជាគិតថាគេញ៉ែទៅវិញ។ ការស្រាវជ្រាវបង្ហាញឲ្យឃើញថា បណ្ដាញសង្គមអ៉ីនធឺណែតនាំឲ្យស្ថានភាពជំងឺនេះកាន់តែធ្ងន់ធ្ងរឡើងព្រោះថាវាជាវិធីមួយងាយស្រួលតាមដានមនុស្សផ្សេងៗដោយមិនឲ្យគេដឹងខ្លួន។

យើងមិនអាចតេស្តរកជំងឺ “Erotomania” ទេ ប៉ុន្តែគ្រូពេទ្យនឹងសួរនាំអ្នកអំពីស្ថានភាពផ្លូវចិត្តពីមុនមកនិងជំងឺទូទៅធម្មតាមុននឹងវិនិច្ឆ័យរោគ។ សូមបញ្ជាក់ដែរថា ការព្យាបាលចម្បងមានតែមួយវិធីគត់គឺការនិយាយជាមួយពេទ្យចិត្តសាស្ត្រ ក្នុងករណីធ្ងន់ធ្ងរដល់ថ្នាក់បង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯង គេត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យវិកលចរិកដើម្បីមើលថែជាបន្ទាន់៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច

ចុចអាន៖ មកដឹងពីជំងឺប្លែកមួយ ធ្វើឲ្យមនុស្សគេងភ្លាមៗដូចសន្លប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម