បច្ចេកវិទ្យា
ក្រុមហ៊ុន Meta កាត់បន្ថយបុគ្គលិកជាង ១១,០០0 នាក់
Meta ប្រកាសថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០នាក់ ឬប្រហែល ១៣ ភាគរយនៃកម្លាំងការងារទាំងមូលរបស់ក្រុមហ៊ុន ។
ពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកនេះដែរ លោក Mark Zuckerberg បញ្ជាក់ថា គឺដោយសារតែការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនៃការប្រកួតប្រជែង និងការធ្លាក់ចុះនៃការលក់ផ្សាយពាណិជ្ជកម្ម ហើយក្រុមហ៊ុនក៏នឹងផ្អាកការជ្រើសរើសបុគ្គលិកថ្មីផងដែរ រហូតដល់ខែមីនា ឆ្នាំ ២០២៣ ។
លោក Zuckerberg បន្ថែមថា Meta បានជំរុញការវិនិយោគរបស់ខ្លួន ដោយរំពឹងថា តម្រូវការសម្រាប់ពាណិជ្ជកម្មអនឡាញនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស បើទោះជាមានរោគរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែប្រាក់ចំណូលដែលទទួលបាន បែរជាធ្លាក់ចុះមិនដូចការរំពឹងទុកទៅវិញ ។
គួរឲ្យដឹងថា ការកាត់បន្ថយការងារដ៏ធំសម្បើមនេះ គឺជាលើកដំបូងហើយសម្រាប់ក្រុមហ៊ុន Meta ចាប់តាំងពីក្រុមហ៊ុន នេះបង្កើតឡើងនៅក្នុងឆ្នាំ ២០០៤ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ដាក់លក្ខខណ្ឌ ៣ ចំណុចសម្រាប់ការចរចាសន្តិភាពជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៩ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ