Connect with us

ព័ត៌មានអន្ដរជាតិ

​ការសិក្សា៖ ថ្នាំប្រឆាំង​ប៉ារ៉ាស៊ីតមានតម្លៃថោកអាចកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដបានរហូតដល់៨០ភាគរយ

បានផុស

នៅ

ការសិក្សាមួយបានបង្ហាញថា ​ថ្នាំប្រឆាំង​ប៉ារ៉ាស៊ីត​អាចកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដដែលព្យាបាលក្នុងមន្ទីរពេទ្យបានរហូតដល់ទៅ៨០ភាគរយឯណោះ។

ថ្នាំ Ivermectin ដែលមានតម្លៃត្រឹម២ដុល្លារក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយរយៈពេលនៃការព្យាបាលរបស់អ្នកជំងឺឈឺធ្ងន់ផងដែរ។

វេជ្ជបណ្ឌិត Andrew Hill អ្នកជំនាញខាងវីរុសមកពីសាកលវិទ្យាល័យ Liverpool នៅពីក្រោយការវិភាគនេះបានអះអាងថា ថ្នាំនេះអាចជាការផ្លាស់ប្តូរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្នកវិទ្យាសាស្ត្រដទៃទៀតមានការងឿងឆ្ងល់ចំពោះការរកឃើញនេះដោយនិយាយថា វាត្រូវការទិន្នន័យបន្ថែមទៀតមុនពេលថ្នាំនេះអាចត្រូវបានប្រើជាការព្យាបាលដែលមានសក្តានុពល។

ថ្នាំ Ivermectin ត្រូវបានគេរកឃើញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ហើយបានក្លាយជាថ្នាំចាំបាច់មួយសម្រាប់ការព្យាបាលជំងឺដែលឆ្លងដោយពពួកប៉ារ៉ាស៊ីត។

ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងស៊ើបអង្កេតលើថ្នាំនេះជឿជាក់ថា វាមានប្រសិទ្ធភាពប្រយុទ្ធជាមួយវីរុស SARS-CoV-2 និងធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទរបស់ខ្លួនដើម្បីការពារកុំឲ្យមានការចម្លងឡើងវិញ។

នៅក្នុងឯកសារដែលលេចធ្លាយមុនការចេញផ្សាយនៃការស្រាវជ្រាវនៅខែក្រោយ អ្នកវិទ្យាសាស្ត្រដែលស្ថិតនៅពីក្រោយការស្រាវជ្រាវនេះបានបូកបញ្ចូលគ្នានូវលទ្ធផលនៃការសាកល្បងលើថ្នាំនេះចំនួន១១ដោយមានការចូលរួមអ្នកជំងឺជាង១,៤០០នាក់។

លទ្ធផលបានបង្ហាញឲ្យឃើញថា មានតែអ្នកជំងឺកូវីដផឹកថ្នាំនេះ៨នាក់ប៉ុណ្ណោះក្នុងចំណោម៥៧៣នាក់ដែលបានស្លាប់បើធៀបនឹង៤៤នាក់ក្នុងចំណោម៥១០នាក់ដែលផឹកថ្នាំ placebo។

ការស្រាវជ្រាវបានបង្ហាញថា ពេលវេលាដែលត្រូវការដើម្បីកម្ចាត់មេរោគនេះចេញពីរាងកាយក៏លឿនផងដែរនៅពេលផឹកថ្នាំ Ivermectin។

ក្នុងការសាកល្បងមួយនៅប្រទេសអេហ្ស៊ីប អ្នកជំងឺមានរោគសញ្ញាស្រាល១០០នាក់បានយកឈ្នះមេរោគក្នុងរយៈពេល៥ថ្ងៃជាមធ្យមនៅពេលពួកគេលេបថ្នាំនេះ។ បើប្រៀបធៀបតួលេខ វាមានរយៈពេលប្រហែល១០ថ្ងៃសម្រាប់អ្នកជំងឺ១០០នាក់ដែលមិនបានលេបថ្នាំនេះ។

ហើយចំពោះអ្នកជំងឺ១០០នាក់ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ពួកគេបានយកឈ្នះជំងឺកូវីដ១៩ក្នុងរយៈពេលប្រាំមួយថ្ងៃនៅពេលលេបថ្នាំនេះបើប្រៀបធៀបទៅនឹង១២ថ្ងៃចំពោះអ្នកជំងឺ១០០នាក់ដែលមិនលេបថ្នាំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ២៣ នាទី មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច៣២ នាទី មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

ព័ត៌មានជាតិ៣៣ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំអាជ្ញាធររៀបចំយុទ្ធសាស្ត្រពង្រឹងសន្តិសុខឡើងវិញ តាមការវិវត្តរបស់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម