ព័ត៌មានជាតិ
បុណ្យអុំទូក ៣ ថ្ងៃ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជិត ១០ ម៉ឺននាក់
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល ៣ ថ្ងៃ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរចូលមកកម្សាន្ត ចំនួនជិត ១ សែននាក់។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលជាប្រពៃណីខ្មែរតាំងពីយូរលង់ណាស់មកហើយ ដូច្នេះគ្រប់មន្ត្រីរាជការ និងក្រុមហ៊ុនឯកជនធំៗ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។ ហេតុដូច្នេះហើយទើបគេសង្គេតឃើញថា មានមនុស្សម្នាជាច្រើន បាននាំគ្នាដើរកម្សាន្តទៅគ្រប់ច្រកល្ហក។

ជាក់ស្ដែងនៅតាមតំបន់រមណីយដ្ឋានធម្មជាតិជាច្រើនក្នុងខេត្តបាត់ដំបង ក៏មានភ្ញៀវទេសចរយ៉ាងច្រើនកុះករចូលទៅកម្សាន្តផងដែរ ព្រោះនៅក្នុងខេត្តទាំងមូល មានតំបន់កម្សាន្តរាប់មិនអស់ ដែលភាគច្រើនជាតំបន់រមណីយដ្ឋានធម្មជាតិពិតៗតែម្ដង។

លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បានបញ្ជាក់អំពីតួលេខ នៃភ្ញៀវទេសចរដែលចូលមកកម្សាន្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ វិច្ឆិកា គឺភ្ញៀវទេសចរជាតិមានចំនួន ៩៨.៣៨៨ នាក់ ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) ២៦៧ នាក់ ចំនួនភ្ញៀវទេសចរសរុប ៩៨.៦៥៥ នាក់។ ប៉ុន្តែទោះបីជាភ្ញៀវទេសចរមានចំនួនតិច ឬច្រើនក៏ដោយ ក៏មន្ត្រីរបស់លោក នៅតែបន្តការណែនាំដល់ម្ចាស់រមណីយដ្ឋានទាំងអស់ ត្រូវបង្កើននូវការប្រុងប្រយ័ត្នជានិច្ចអំពីជំងឺកូវីដ-១៩៕
អត្ថបទ ៖ សោ និយមរ័ត្ន















-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង