ព័ត៌មានជាតិ
ដឹងតម្លៃសាងសង់ផ្លូវល្បឿនលឿនទៅបាវិត ចាយតិចជាងផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហើបពីតម្លៃក្នុងការសាងសង់ផ្លូវល្បឿនលឿនទៅបាវិត ដែលគ្រោងចាយថវិកាវិនិយោគប្រហែល ១ ៦៣៨ លានដុល្លារ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាព្រឹកថ្ងៃទី១០ វិច្ឆិកា ២០២២លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការចំណាយវិនិយោគផ្លូវល្បឿនលឿនទៅបាវិតថោកជាងគម្រោងសាងសង់ទៅខេត្តព្រះសីហនុ ដោយសារចម្ងាយផ្លូវខ្លីជាងតែជាង ១៣៨ គីឡូម៉ែត្រ។
លោករដ្ឋមន្រ្តីបានបន្តថា គម្រោងផ្លូវល្បឿនលឿនទៅបាវិត ក៏នឹងត្រូវសាងសង់ស្ពានដ៏ធំមួយទៀតកាត់ទន្លេដែលទាំងផ្លូវទាំងស្ពានមានប្រវែងជាង ៥ គីឡូម៉ែត្រ។
លោករដ្ឋមន្រ្តីក៏លើកពីសារសំខាន់គម្រោងផ្លូវល្បឿនលឿនទៅបាវិត ជាកម្រិតផ្លូវអាស៊ានហាយវេលេខ ១ ដែលតភ្ជាប់តាំងប្រទេសចិនមកភូមា មកថៃ កម្ពុជានិងវៀតណាម។
លោករដ្ឋមន្រ្តីរំពឹងទុកដែរថា ក្នុងដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិននៅពេលខាងមុខ នឹងឈានទៅចុះហត្ថលេខាសម្បទាន ដើម្បីបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ ហើយអាចបញ្ចប់នៅឆ្នាំ២០២៦ ឬ២០២៧៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់