Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប៉ាន់ស្មានចំនួនទាហានស្លាប់ទាំងសងខាង ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

ឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានប៉ាន់ស្មានថា ទាហានរុស្ស៊ីប្រហែល ១០០ ០០០នាក់ និងទាហានអ៊ុយក្រែន ១០០ ០០០នាក់ ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងសង្គ្រាមអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរថា ជនស៊ីវិលប្រហែល ៤០ ០០០នាក់បានស្លាប់ នៅក្នុងជម្លោះនេះ។

ឧត្តមសេនីយ៍កំពូលរូបនេះ បាននិយាយថា ទំហំនៃការស្លាប់និងរបួសនេះ អាចបញ្ចុះបញ្ចូលទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ ឲ្យចូលតុចរចាក្នុងរដូវរងាខាងមុខនេះ ស្របពេលការប្រយុទ្ធអាចថមថយដោយសារលក្ខខណ្ឌអាកាសធាតុត្រជាក់។

លោកឧត្តមសេនីយ៍ Mark Milley

លោកក៏បានកត់សម្គាល់ផងដែរថា ជនភៀសខ្លួនពី ១៥ ទៅ ៣០ លាននាក់ត្រូវបានបង្កើតឡើងចាប់តាំងពីរុស្ស៊ី បើកការវាយលុករបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ទីក្រុងមូស្គូកាលពីខែកញ្ញា បានបង្ហាញថា ទាហានរបស់ខ្លួនត្រឹមតែ ៥៩៣៧នាក់ប៉ុណ្ណោះ ត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Stoltenberg៖ ណាតូ មិនត្រូវមើលស្រាល រុស្ស៊ី ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥០ វិនាទី មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ២៥ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ៣៧ នាទីutes មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ៤២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម