Connect with us

ព័ត៌មានជាតិ

​រថយន្ត​បែន​ដឹក​ខ្សាច់​បុក​ម៉ូតូ​មួយ​គ្រឿង​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដាច់​ជើង​ម្ខាង​

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​រងរបួស​ដាច់​ជើង​ម្ខាង ខណៈ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​បើក​លឿន​ជ្រុល​មក​បុក រួច​អូស​ប្រហែល​ជាង​១០ ម៉ែត្រ ទើប​អ្នកបើកបរ​ឈប់​រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៦ និង​២០​នាទី ល្ងាច​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ក្បែរ​ស្ពាន​ដែក​ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ​២១៧ ឋិត​នៅក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

អ្នក​បើកបរ​រថយន្ត​បង្ក​ឈ្មោះ ឃុន ទី​ឡុង ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។​ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ​ដែល​ឈរជើង​នៅ​គោលដៅ​ស្ពានដែក​ចំការ​ដូង ប្រាប់​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម​សង់ ស៊េរី​ចាស់ ដោយ​ជិះ​តាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លង​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ស្របពេលនោះ​ ក៏មាន​បុរស​ម្នាក់​បើកបរ​រថយន្ត​បែន​ដឹក​ខ្សាច់​បើក​តាម​បណ្ដោយ​ផ្លូវ ៣៧១ បត់​ឆ្វេង​ឡើងមក​ផ្លូវ ២១៧​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​ជ្រុល​មកដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​របស់​ជនរងគ្រោះ​រួច​ក៏​អូស​ប្រហែលជា​១០ ម៉ែត្រ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ដាច់​ជើង​ខាងស្ដាំ ភ្លាម​នោះ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ ​ដែល​ឈរជើង​នៅ​ស្ពានដែក​ចំការ​ដូង បាន​ឃាត់ខ្លួន​ភ្លាមៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខណ្ឌ​ដង្កោ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​ដង្កោ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ ។​

ក្រោយមក​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ដង្កោ​បាន​ចុះ​មក​ដល់​ទី​តាំង​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​រួម​ទាំង​អ្នកបើកបរ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម