Connect with us

សេដ្ឋកិច្ច

ADB សន្យា​ផ្តល់ហិរញ្ញប្បទាន ១០០ ពាន់លាន​​ដុល្លារ​ដោះស្រាយ​បញ្ហាការប្រែប្រួល​អាកាសធាតុ

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់(ADB) បានសន្យា​ផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ពាន់លាន​​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហាការប្រែប្រួល​អាកាសធាតុ​នៅ​ក្នុងតំបន់សម្រាប់ឆ្នាំ ២០១៩–២០៣០ ដែលក្នុងនោះ​មានកម្ពុជា​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះធ្វើឡើងនៅក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១០ ខែ វិ​​ច្ឆិកានេះ ក្នុងកិច្ចប្រជុំកំពូល Indonesia Malaysia Thailand – Growth Triangle (IMT-GT) អំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១​។

លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា  បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ និងរឹងមាំជាមួយ ADB ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ដោយលោកអះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​នេះ កាន់តែត្រូវបានពង្រឹង និង​ពង្រីក​បន្ថែមទៀត សម្រាប់រយៈពេលខាងមុខ សំដៅ​បន្តរួមចំណែកដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងកិច្ចដំណើរ​ការ​អភិវឌ្ឍ​ន៍​របស់​កម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ADB បាន​ដើរតួនាទីយ៉ាងសំខាន់ជួយរាជរដ្ឋាភិបាលឆ្លើយតបភ្លាមៗក្នុង​កាលៈទេសៈ​ដ៏លំបាក ដែលក្នុងនោះ ការផ្តល់ហិរញ្ញប្បទានភ្លាមៗ ចំនួន ២៥០ លាន ដុល្លារអាមេរិក ​ជូន​រាជរដ្ឋា​ភិបាលកម្ពុជា​ ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​​​កូវីដ-១៩ និងការផ្តល់ហិរញ្ញប្បទានបន្ថែមភ្លាមៗ ចំនួន ៤០០ លានដុល្លារអាមេរិក​ទៀត សម្រាប់​ការ​បន្ត​គាំទ្រ​រាជ​រដ្ឋា​ភិ​បាល​ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ–១៩ តាមរយៈការអនុវត្ត “ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និង​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣”។

លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានស្នើ ADB បន្តគាំទ្រគម្រោងក្នុងវិស័យអាទិភាពមួយចំនួនរួមមាន ៖ ១. ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូបនីយកម្មផង, ២. ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធទីក្រុង ដោយ​ផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមាន​ការ​រៀបចំ​ផែនការ​មេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃដើមថ្លៃវិនិយោគ (Cost recovery) និង​និរន្តរ​ភាពប្រតិបត្តិការ, និង ៣. ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពតាមរយៈ​ការវិនិយោគ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តស្របតាមផែនការមេច្បាស់លាស់ ដើម្បីគាំពារជីវភាពរបស់​ប្រជាកសិករ, ការលើក​កម្ពស់​កំណើន​ក្នុងវិស័យកសិកម្ម, ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅ​នឹងការប្រែប្រួលអាកាសធាតុ។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ADB បាន​ផ្តល់​កិច្ច​​សហប្រតិបត្តិការ​យ៉ាងល្អ​ក្នុងការគាំទ្រកម្ពុជា​ក្នុង​ដំណើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ចាប់តាំងពីឆ្នាំ ១៩៩២ មក ទាំង​ផ្នែក​ហិរញ្ញវត្ថុ, ផ្នែក​បច្ចេក​ទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននៅតែវាយប្រហារ ខេត្ត Hokkaido ប្រទេសជប៉ុន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ២៧ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ៤០ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម