Connect with us

ព័ត៌មានជាតិ

តើ ទីម័រខាងកើត អាចចូលជាសមាជិកចុងក្រោយអាស៊ាន ក្នុងឆ្នាំ២០២២នេះ បាន ឬទេ?

បានផុស

នៅ

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នក​នាំពាក្យ​នៃកិច្ចប្រជុំកំពូលអាស៊ាន ថ្លែងថា ចំពោះការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ជាជំហររបស់កម្ពុជា គឺគាំទ្រពេញទំហឹង ខណៈថ្នាក់ដឹកនាំកម្ពុជាតែងលើកឡើងនូវភាពចាំបាច់ក្នុងការជួយទីម័រខាងកើត ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលជាសមាជិកទី១១ របស់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក គង់ ភោគ មានប្រសាសន៍ថា ដំណើរការឈ្វេងយល់ការពិតពីទីម័រខាងកើត ទី១ មើលសក្ដានុពល ទី២ មើលចំណុចខ្វះខាត គឺធ្វើឡើងតាំងពីឆ្នាំ២០១៩ ហើយសសរស្ដម្ភនយោបាយសន្តិសុខបានធ្វើរួចរាល់តាំងពីឆ្នាំ២០១៩ ខណៈសសរស្ដម្ភសង្គមវប្បធម៌ និងសេដ្ឋកិច្ច បានគ្រោងធ្វើនៅចុងឆ្នាំនោះដែរ ប៉ុន្តែដោយសារមានអាទិភាពផ្សេងទៀតដែលបង្ខំឱ្យសសរស្ដម្ភទាំង២ ធ្វើការទៅលើរឿងផ្សេង និងត្រូវរង់ចាំធ្វើនៅឆ្នាំ២០២០ ប៉ុន្តែក៏ជួបវិបត្តិកូវីដ-១៩ ក៏ធ្វើឱ្យយឺតយ៉ាវនូវការវាយតម្លៃជារួម ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ ទីម័រខាងកើត។

លោក គង់ ភោគ មានប្រសាសន៍បន្តថា៖ “នៅពេលកម្ពុជាជាប្រធានអាស៊ាន បានយករណីទីម័រជាអាទិភាព គឺយើងជំរុញឱ្យសសរស្ដម្ភទាំង២ បញ្ចប់ការឈ្វេងយល់ការពិតរបស់ទីម័រខាងកើតឱ្យបញ្ចប់នៅឆ្នាំនេះ ហើយអាចវាយតម្លៃទាន់ពេលក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះការវាយតម្លៃស្ថានភាពទីម័រខាងកើត ឃើញមានភាពវិជ្ជមានច្រើន ពាក់ព័ន្ធសមត្ថភាព លទ្ធភាព និងការព្យាយាមធ្វើកំណែទម្រង់ ពិសេសផ្នែកច្បាប់ និងកាតព្វកិច្ចផ្នែកសេដ្ឋកិច្ចរបស់គាត់ ជាមួយគ្នានេះ យើងបានឃើញចំណុចខ្វះខាតរបស់គាត់មួយចំនួនដែរ”។

អ្នក​នាំពាក្យ​នៃកិច្ចប្រជុំកំពូលអាស៊ាន រូបនេះលើកឡើងថា ជារួម អាស៊ានគាំទ្រការចូលជាសមាជិករបស់ទីម័រខាងកើត ហើយនឹងព្យាយាមធ្វើយ៉ាងណាស្វែងរកមធ្យោបាយជួយទីម័រខាងកើត បំពេញបន្ថែមកន្លែងខ្វះខាត។ សមាជិកអាស៊ានទាំងអស់សុទ្ធតែសង្ឃឹមថា ទីម័រខាងកើតអាចចូលជាសមាជិកអាស៊ានកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ សម្រាប់ កម្ពុជា ចង់ឱ្យទីម័រខាងកើតចូលជាសមាជិកអាស៊ាននៅឆ្នាំនេះផង ប៉ុន្តែជាមួយគ្នានេះយើងត្រូវមានភាពប្រាកដប្រជាពាក់ព័ន្ធដំណើរការនៃការពង្រឹងសមត្ថភាពរបស់គាត់។​

លោក គង់ ភោគ លើកឡើងថា នៅពេលប្រជុំថ្នាក់ដឹកនាំកំពូលរួចហើយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ យើងនឹងមានព័ត៌មានបន្ថែមទៀត ដោយសាររាល់ឯកសារ ការសម្រេចទាំងអស់ នឹងធ្វើការកត់សម្គាល់ និងការសម្រេចដោយថ្នាក់ដឹកនាំកំពូលលើកទី៤០ ទី៤១នេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៤ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៦ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៦ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម