Connect with us

ព័ត៌មានជាតិ

​ច្រកទ្វារព្រំដែនថ្មីមួយទៀតជំនួសច្រកទ្វារប៉ោយប៉ែត​ សម្រេច​បាន​ជាង ៧០​ ភាគរយ

បានផុស

នៅ

ច្រក​ស្ទឹងបត់​ដែលកំពុង​ដំណើរការ​សាងសង់​ មកដល់ពេលនេះ​សម្រេច​ការងារ​បាន​ជាង ៧០ភាគរយ។

ក្នុង​ជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ បច្ចុប្បន្ន​នេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០% និង​កំពុងជំរុញការងារបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី​ក៏បានលើកឡើងផងដែរអំពី​គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូសប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុងការស្ថាបនា។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏​បាន​ជម្រាប​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ថៃទាក់ទង​ស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ​ដែល​បាន​បញ្ចប់ការសាងសង់រួចរាល់ តែ​មិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់។

ជុំវិញ​បញ្ហា​នេះ បើ​តាម​លោក​រដ្ឋមន្រ្តី ខាង​ភាគី​​ថៃស្នើសុំការឯកភាពពីថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីពិនិត្យលើសំណើរបស់ភាគីកម្ពុជា ដែលមិនតម្រូវឱ្យយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាន។

រាជរដ្ឋាភិបាលកម្ពុជា កំំពុង​សាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតជំនួសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គឺច្រកស្ទឹងបត់-បានណងអៀន ដើម្បីសម្រួល់ការដឹកជញ្ជូនទំនិញ ការធ្វើ​ពាណិជ្ជកម្ម ខណៈច្រកទ្វារប៉ោយប៉ែតកំពុងមានការកកស្ទះខ្លាំង។ ច្រកទ្វារអន្តរជាតិថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការ ដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្ម រីឯច្រកទ្វារប៉ោយប៉ែត សម្រាប់ការឆ្លងកាត់បែប​ទេស​​ចរណ៍តែប៉ុណ្ណោះ។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃដែល​ជា​អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានបង្ហាញការយល់ស្រប​ដែរ​ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

ដក​បម្រាម​ភ្លាម Angelababy វិលមកអាជីពភ្លែតក៏ត្រូវ​​គេ​រិះគន់​ថា សម្ដែងអន់បំផុត

ព័ត៌មានជាតិ១៧ នាទីutes មុន

កុមារជាង៣លាននាក់ទទួលបាន​ការគាំទ្រពីគម្រោង២ឆ្នាំរបស់អង្គការទស្សនៈពិភពលោក

ព័ត៌មានជាតិ១៩ នាទីutes មុន

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក ​​RCEP សម្រេចទឹកប្រាក់ជាង​ ៣៤​ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធលើសហភាពអឺរ៉ុប និងចិន​ជាថ្មី ខណៈម៉ិកស៊ិក និងកាណាដា ត្រៀមចាត់វិធានការឆ្លើយតប

Sokha Hotels

ព័ត៌មានពេញនិយម