ព័ត៌មានជាតិ
កសិករឆ្នើមដាំដំណាំចម្រុះលើផ្ទៃដីជិត៥ហិកតា អាចរកចំណូលបាន៤០០លានរៀលក្នុង១ឆ្នាំ
លោក ឈាវ ហុង កសិករឆ្នើមក្នុងឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលបានឆ្លងកាត់បទ ពិសោធន៍ក្នុងការដាំដំណាំចម្រុះកសិកម្ម មានការចិញ្ចឹមត្រី និងបន្លែចម្រុះផ្សេងទៀតដែលអាចរកចំណូលបានយ៉ាងច្រើនក្នុង១ឆ្នាំៗ ។
កសិកររូបនេះ បានមានប្រសាសន៍ឱ្យដឹងថា លោកបានដាំដំណាំចម្រុះលើផ្ទៃដីជិត៥ហិកតា ដោយចែកចេញជាបីប្រភេទ មាន ស្រះចិញ្ចឹមត្រី មានរោងចិញ្ចឹមមាន់ និងមានរោងដាំបន្លែក្នុងប្រព័ន្ធចម្រុះ។
លោក ហុង បានបន្តថា ដំណាំចម្រុះនេះ ពីឆ្នាំ២០០០ ដល់២០១៥ អនុវត្តដាំជាលក្ខណៈបុរាណដោយការស្រោចស្រពដំណាំត្រូវប្រើទុយោ ដោយប្រើប្រាស់កម្លាំងពលកម្ម។ ក្រោយឆ្នាំ២០១៥ទើបរូបគាត់ទទួលបានការបណ្តុះបណ្តាលពីកសិកម្ម ដោយកែច្នៃពីកម្លាំងច្រើនមកប្រើប្រព័ន្ធដំណក់ទឹក និងបច្ចេកទេស ក៏ដូចជាការប្រើបាំងគ្របស្បៃ ឬផ្ទះសំណាញ់។
ចំណុចជោគជ័យពីការដាំដំណាំចម្រុះសម្រាប់រូបលោក ឈាវ ហុង រួមមាន ទី១ គឺការតាំងចិត្តក្នុងការដាំដំណាំកសិកម្ម ទី២គឺប្រឹងប្រែងដាំឲ្យបានច្រើន ទី៣ត្រូវដឹងឲ្យបានច្បាស់ពីអាយុកាលដំណាំកសិកម្ម ទី៤ តម្រូវការក្នុងទីផ្សារ តើត្រូវដាំដំណាំណាដែលទីផ្សារតម្រូវការច្រើន។
លោក ហុង បញ្ជាក់ថា ក្នុងកសិដ្ឋាននេះ មានដាំបន្លែហូបស្លឹកមាន សាឡាត់ ស្ពៃ ខាត់ណា និងដាំបន្លែហូបផ្លែមានត្រប់ ម្ទេស ប៉េងប៉ោះ ម្ទេសហាវៃ តាសក់ទ្រើង តាសក់ស្រូវ ដោយដាំជាប្រចាំ។កសិកររូបនេះក៏បានបង្ហាញពីមោទនភាពផងដែរថា ក្នុង១ឆ្នាំអាចរកចំណូលបានចំនួន៤០០លានរៀល និងចំណាយដល់កម្មករជាង២០០លានរៀល៕
អត្ថបទ ៖ កញ្ញា វ៉ាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ