Connect with us

ជីវិតកម្សាន្ដ

ថុល សុភិទិ រំភើបស្ទើរស្រក់ទឹកភ្នែកពេលទទួលបានការគាំទ្រច្រើនមហាជន

បានផុស

នៅ

អតីតបេក្ខភាពក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ថុល សុភិទិ បានបង្ហាញក្តីរំភើបខ្លាំងចំពោះការគាំទ្ររបស់មហាជនតាមរយ:ការចេញច្រៀងនៅលើឆាកប្រគុំតន្រ្តីមួយចំនួននាអំឡុងពេលមួយរយ:មកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះទីផ្សាចម្រៀង​ និងសន្ទុះនៃការគាំទ្រទៅលើតារាចម្រៀងជំនាន់ថ្មីដែលទើបដុះពន្លឺពីការប្រឡង ថុល សុភិទិ ត្រូវបានអ្នកគាំទ្ររំពឹងថា ថ្ងៃអនាគត់លោកកាន់តែវិវឌ្ឍខ្លួនខ្លាំងជាងនេះ ខណ:ប្រជាប្រិយភាព និងការគាំទ្រហាក់មានភាពទាក់​ទាញសម្រាប់ទីផ្សាចេញច្រៀងនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា ។

តួយ៉ាងនាពេលប៉ុន្មានថ្ងៃនាពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែដែលទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ថុល សុភិទិ បានបង្ហាញវត្តមានច្រៀងជាបន្តបន្ទាប់នៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយចំនួន។ វត្តមានរបស់ ថុល សុភិទិ បានធ្វើឲ្យទស្សនិកជនពិសេសមិត្តៗយុវវ័យជាច្រើនសម្តែងការគាំទ្រយ៉ាងច្រើនរហូតធ្វើឲ្យកំលោះសង្ហារូបនេះរំភើបស្ទើរទប់ទឹកភ្នែ កមិនជាប់នៅលើឆាក។

ជាអារម្មណ៍ថ្លែងទៅកាន់អ្នកគាំទ្រ សុភិទិ បានលើកឡើងដោយក្តីរំភើបថា អរគុណសម្រាប់ភាពកក់ក្តៅដែលបងប្អូបានផ្តល់មកកាន់ខ្ញុំ។ អរគុណក្តីស្រលាញ់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន បើមិនមានពុកម៉ែបងប្អូនក៏ខ្ញុំគ្មានថ្ងៃនេះដែរ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា បើសិនជាអាចសុំថើបម្នាក់មួយខ្សឺតមក។ គេកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ថុល សុភិទិ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីទស្សនិកជនច្រើនបន្ទាប់ពីបញ្ចប់ការប្រឡងកាលពីថ្មីៗកន្លងមក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម