Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន រំដោះបានតំបន់ជាង ៤០ទៀត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសង្កត់ធ្ងន់ថា យោធារបស់លោក កំពុងព្យាយាមដណ្តើមយកទឹកដីពីប្រទេសរុស្ស៊ីវិញ នៅក្នុងតំបន់ Kherson ភាគខាងត្បូង និងកន្លែងផ្សេងទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាននិយាយនៅក្នុងសារជាវីដេអូថ្មីបំផុត កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកាថា “ថ្ងៃនេះយើងមានដំណឹងល្អពីភាគខាងត្បូង។ តំបន់ចំនួន៤១ត្រូវបានរំដោះ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានប្រាប់រ៉យទ័រថា ទាហានរុស្ស៊ីជាច្រើននាក់ បានចាប់ផ្តើមដកថយចេញពីផ្នែកខាងលិចនៃទន្លេ Dnipro រួមទាំងតំបន់ Kherson ផងដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov

ទោះបីជាយ៉ាងណាក៏ដោយ លោក Reznikov និយាយថា នៅតែមានយោធារុស្ស៊ីប្រហែល ៤០ ០០០នាក់ស្ថិតនៅក្នុងតំបន់ Kherson ហើយពួកគេក៏ត្រូវបានគេឃើញនៅត្រើយខាងលិចនៃទន្លេ Dnipro ផងដែរ។

គាត់បញ្ជាក់ថា “វាមិនងាយស្រួលទេក្នុងការដកកងទ័ពទាំងនេះចេញពីតំបន់ Kherson ក្នុងរយៈពេលត្រឹមមួយថ្ងៃឬពីរថ្ងៃ។ យ៉ាងហោចណាស់ក៏ត្រូវការពេលមួយសប្តាហ៍ដែរ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អាមេរិក នឹងទិញគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងត្បូង ១០ម៉ឺនគ្រាប់ ផ្តល់ឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម