Connect with us

សេដ្ឋកិច្ច

ប្រធានាធិបតី ៖ ទំហំពាណិជ្ជកម្មកម្ពុជា-សាធារណរដ្ឋកូរ៉េ​កើនឡើង ២០ដង ៥ឆ្នាំចុងក្រោយ

បានផុស

នៅ

ក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា សាធារណរដ្ឋកូរ៉េ បានកើនឡើងរហូតដល់ ២០ដង។ នេះជាការលើកឡើងរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េលោក យូន ស៊ុកយុល (Yoon Suk-yeol) នៅក្នុងកិច្ចប្រ​ជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ (23rd ASEAN-Republic of Korea Summi)] ជាមួយមេដឹង​នាំអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ រសៀលថ្ងៃទី ១១ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសម្តែងក្តីពេញចិត្តរវាងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា សាធារណរដ្ឋកូរ៉េ ជាពិសេសលើវិស័យ​ពាណិជ្ជកម្ម វិស័យវិនិយោគ ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន ជាពិសេសវិស័យ​ឯកជន។

បើតាមលោក អ៊ាង សុផល្លែត ដោយមើលឃើញថាកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រធានាធិបតី​សាធារណរដ្ឋកូរ៉េ បានលើកឡើងថា ជំនួយក្រៅប្រទេសរបស់កូរ៉េ មកកាន់កម្ពុជា នឹងកើនឡើងទ្វេដងសម្រាប់​ជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍប្រទេស។ លើសពីនេះទៀត លោកអះអាងថា នឹងជំរុញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា កាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរបានកើនឡើង រហូតដល់១​ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់​នៅកម្ពុជា តាមវិស័យនានាដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាច្រើនផងដែរ ។

ដោយឡែក ផ្អែកលើស្ថិតិរបស់អាស៊ាន សម្រាប់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ កើនឡើង ២២.៣ភាគរយធៀបនឹងឆ្នាំ២០២២។ ការវិនិយោគដោយផ្ទាល់​ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន ក្នុងឆ្នាំ២០២១ មានប្រមាណ ៧.១ប៊ីលានដុល្លារ ឬកើនឡើង ៦.០ភាគរយ ធៀបនឹងឆ្នាំ២០២០។

អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម