ព័ត៌មានជាតិ
អនុប្រធានាធិបតីឥណ្ឌា អញ្ជើញទស្សនាផ្ទាល់ ការបិទ មហោស្រពវប្បធម៌អាស៊ាន
អនុប្រធានាធិបតីឥណ្ឌា លោក ចាកាឌីបដាន់ខារ និងភរិយា ព្រមទាំង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញទស្សនាផ្ទាល់ ព្រឹត្តិការណ៍មហោស្រពសិល្បៈវប្បធម៌ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។


ព្រឹត្តិកាណ៍នេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនយ៉ាងច្រើនកុះករ។

មហោស្រពថ្ងៃបិទបញ្ចប់នេះ មានកម្មវិធីសម្ដែងទម្រង់សិល្បៈ៖
ល្ខោនចម្រុះ ដោយសិល្បករ សិល្បការិនីកម្ពុជា រឿង មហាភារតៈ។



ការសម្ដែងល្ខោនបុរាណរបស់សាធារណរដ្ឋឥណ្ឌា រឿង មហាភារតៈ



ការច្រៀងចម្រៀងបុរាណ សម័យ ពីសិល្បករ សិល្បការិនីកម្ពុជា



ការសម្ដែងរបាំ ចំណងជើង “សាមគ្គីភាពអាស៊ាន” សម្ដែងដោយ ពីសិល្បករ សិល្បការិនីកម្ពុជា


គួរបញ្ជាក់ថា មហោស្រពវប្បធម៌អាស៊ាន ប្រធានបទ “មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព” ជាព្រឹត្តិការណ៍អម ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ កម្មវិធីរៀបចំចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?