Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេបញ្ជាការរង អង្គការណាតូ អំពាវនាវឲ្យមានសង្រ្គាមត្រជាក់លើកទី២

បានផុស

នៅ

ឧត្តមសេនីយ៍អង់គ្លេស Richard Shirreff អតីតមេបញ្ជាការរងនៃអង្គការ ណាតូ បានអំពាវនាវឲ្យសមាជិកនៃប្លុកយោធាលោកខាងលិចមួយនេះ កុំចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនឲ្យសោះ។

អតីតមេបញ្ជាការរងនៃអង្គការណាតូលោក Richard Shirreff
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shirreff បាននិយាយក្នុងបទសម្ភាសន៍របស់វិទ្យុ Times នៅសប្តាហ៍នេះថា “គន្លឹះនៃការចរចាណាមួយ នឹងក្លាយជាអ្វីដែលលោកពូទីនកំពុងស្វែងរក ព្រោះវានឹងមានន័យថា គាត់អាចបន្តនូវអ្វីដែលគាត់មាន។ ចូរកុំធ្វើខុសឲ្យសោះ គោលបំណងរយៈពេលវែងរបស់គាត់ និងគោលបំណងរបស់អ្នកជាតិនិយមជ្រុលដែលធ្វើតាមលោក ពូទីន គឺការបន្តសង្រ្គាម បន្តការព្យាយាម និងកសាងចក្រភពរុស្ស៊ីឡើងវិញ និងដើម្បីលុបអ៊ុយក្រែនចេញពីផែនទី”។

លោក Shirreff ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ បានអះអាងថា កិច្ចចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នានឹងមិនទទួលបានអ្វីទាំងអស់។ អ្វីដែលនឹងទទួលបាន គឺអនុញ្ញាតឲ្យរុស្ស៊ីទទួលបានមកវិញ កសាងឡើងវិញ បង្កើតឡើងវិញ ហ្វឹកហាត់ឡើងវិញ និងបន្តដំណើរផ្សេងទៀត។ ចំណុចសំខាន់គឺថា នឹងមិនមានសន្តិភាពទេនៅអឺរ៉ុប បើលោកពូទីន ឬមនុស្សដូចលោកពូទីន កាន់តំណែងក្នុងវិមានក្រឹមឡាំង។

យ៉ាងណាមិញ លោក Mark Milley អគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ការដកថយនៃកងកម្លាំងរុស្ស៊ីក្នុងសប្តាហ៍នេះនៅតំបន់ Kherson អាចនាំទៅរកការចរចាសន្តិភាព។

លោក​បាន​ថ្លែង​ថា​៖ “ពេល​មាន​ឱកាស​ចរចា ពេល​ណា​សន្តិភាព​អាច​សម្រេច​បាន ​ត្រូវ​ចាប់​វាឲ្យជាប់​”។ ប៉ុន្តែ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានទទូចថា ទីក្រុងវ៉ាស៊ីនតោន មិនបានដាក់សម្ពាធលើអ៊ុយក្រែន ទៅកាន់តុចរចានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ដកទ័ពពិតមែន តែវិមានក្រឹមឡាំងអះអាងថា តំបន់ Kherson នៅតែជាផ្នែករបស់ប្រទេសរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា១ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម