Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាប់ផ្តើមសាងសង់ជញ្ជាំងព្រំដែន ជាប់ បេឡារុស

បានផុស

នៅ

ទីក្រុងកៀវ បានចាប់ផ្តើមសាងសង់ជញ្ជាំងនៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេសបេឡារុសហើយ។ នេះបើយោងតាមការប្រកាសកាលពីថ្ងៃសុក្រទី១១ខែវិច្ឆិកា ដោយលោក Kirill Timoshenko ដែលជាអគ្គសេនាធិការរងរបស់លោកប្រធានាធិបតី Vladimir Zelensky។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជញ្ជាំងបេតុង និងកំពែងផ្សេងទៀត កំពុងត្រូវបានសាងសង់នៅក្នុងតំបន់ភាគខាងលិច Volyn, Rovno និង Zhytomyr។

លោក Timoshenko បានសរសេរនៅលើឆានែល Telegram របស់គាត់​ថា​ “​ព្រំដែន​ប្រហែល ៣ គីឡូម៉ែត្រ​ត្រូវ​បាន​រៀបចំ​រួច​ហើយ ការងារ​កំពុង​បន្ត។ យើងនឹងមិនបង្ហាញព័ត៌មានលម្អិតផ្សេងទៀតឡើយ”។

ទោះ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​លាតសន្ធឹងក្នុងប្រវែង​ជាង ​១០០០​គីឡូម៉ែត្រក៏ដោយ ប៉ុន្តែជញ្ជាំងនេះ ​គ្របដណ្តប់​តែ​ផ្នែក​តូច​ប៉ុណ្ណោះ​។ ផ្នែកដ៏ធំនៃព្រំដែនគឺស្ថិតនៅលើដីរដិបរដុប បឹង និងទន្លេ ហើយការសាងសង់ជញ្ជាំងតាមបណ្តោយចម្ងាយទាំងមូល ទំនងជាមិនចាំបាច់ទេ។

ផែនការសាងសង់ជញ្ជាំងជាប់ប្រទេសបេឡារុស បានចាប់ផ្តើមផ្តួចផ្តើមក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ដោយមន្ត្រីជាន់ខ្ពស់ទីក្រុងកៀវ បានលើកឡើងពីការធ្វើចំណាកស្រុកខុសច្បាប់ និងវត្តមានរបស់ទាហានរុស្ស៊ីនៅក្នុងប្រទេសជិតខាង។

ទីក្រុងកៀវបានចោទប្រកាន់ទីក្រុង មីនស្កិ៍ ម្តងហើយម្តងទៀតថាជាភាគីនៃជម្លោះជាមួយទីក្រុងមូស្គូ ខណៈខ្លួនបានផ្តល់ការគាំទ្រផ្នែកភ័ស្តុភារដល់រុស្ស៊ី និងបើកដៃទទួលកងទ័ពរបស់ទីក្រុងមូស្គូ។ ទោះបីជាយ៉ាងណាក៏ដោយ បេឡារុស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

កាលពីខែធ្នូឆ្នាំមុន ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បាននិយាយថា ការចំណាយលើជញ្ជាំង ត្រូវបានប៉ាន់ប្រមាណថាអស់ទឹកប្រាក់ប្រហែល៦២២លានដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ប៉ាន់ស្មានចំនួនទាហានស្លាប់ទាំងសងខាង ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម