Connect with us

ព័ត៌មានជាតិ

តើអ្នកតាមដានយល់យ៉ាងណា នៅពេលលោក Joe Biden ដើរទៅជួបមនុស្សមួយក្រុមមុនឡើងរថយន្តនោះ?

បានផុស

នៅ

លោក Joe Biden ប្រធានាធិបតីអាមេរិក ដូចការគ្រោងទុក នៅវេលាម៉ោង ៨ និង ២០ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលមកដល់ប្រទេសកម្ពុជាភ្លាម, លោក Joe Biden ប្រធានាធិបតីអាមេរិក មិនបានចូលរថយន្តភ្លាមៗនោះទេ ដោយដើរទៅកាន់ក្រុមមនុស្សមួយក្រុម ដែលកំពុងឈររង់ចាំលោកនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និងមានការជជែកគ្នាមួយចំនួនដែរ មុនពេលឡើងរថយន្ត។

អ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ យល់ឃើញថា ការមកដល់របស់រាជធានីភ្នំពេញលោក Joe Biden ប្រធា​នាធិបតីអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដោយសុវត្ថិភាព និងក្ដីសោមន្សរីករាយនាពេលនេះ គឺជាជោគជ័យក្នុងជំហានធំបំផុតរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ ២០២២នេះ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា លោក Joe Biden ប្រធា​នាធិបតីអាមេរិក អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ព្រមទាំងមានជំនួបពិភាក្សាមួយចំនួនទៀតនោះ គឺជាជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំយ៉ាងជោគជ័យក្នុងមួយជំហានធំបំផុត។

ជោគជ័យក្នុងជំហានធំបំផុត ពីព្រោះប្រធា​នាធិបតីអាមេរិក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ ដោយសុវត្ថិភាព និងក្ដីសោមន្សរីករាយ ដោយនៅពេលលោកបានចុះពីលើយន្តហោះ គឺត្រូវឡើងជិះរថយន្តភ្លាមៗ តែបែរជាលោកដើរដោយថ្មើរជើងទៅជួបក្រុមមនុស្ស ដែលនៅក្បែរនោះពោលគឺនៅក្នុងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។

នៅពេលជជែកគ្នាជាមួយក្រុមមនុស្សទាំងនោះ លោក Joe Biden បានបង្ហាញទឹកមុខរីករាយ។ ដូច្នេះប្រាកដណាស់ថា ប្រធា​នាធិបតីអាមេរិករូបនេះ មានអារម្មណ៍សុវត្ថិភាព និងអារម្មណ៍រីករាយ ដែលនេះជាជោគជ័យបញ្ជាក់ទៅកាន់ពិភពលោកថា «កម្ពុជាពិតជាមានសុខសន្តិភាព និងសណ្ដាប់ធ្នាប់សន្តិសុខល្អ»។ នេះជាការលើកឡើងបន្ថែមពីលោកបណ្ឌិត យង់ ពៅ។

លោកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា លោក Joe Biden គឺជាប្រធា​នាធិបតីអាមេរិកទីពីរហើយ ដែលបានអញ្ជើញមករាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បន្ទាប់ពីលោក Barack Obama បានអញ្ជើញមកប្រទេសកម្ពុជា កាលពីឆ្នាំ ២០១២ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក ដែលកាលណោះធ្វើឡើងនៅវិមានសន្តិភាព។

លោកបណ្ឌិត យង់ ពៅ លើកឡើងទៀតថា «ហើយឥឡូវនេះ គឺលោក Joe Biden គឺជាប្រធា​នាធិបតីអាមេរិកទីពីរហើយ ចឹងបានបញ្ជាក់ច្បាស់សាជាថ្មី ខ្ញុំសូមបញ្ជាក់សាជាថ្មី នេះគឺជាជោគជ័យធំបំផុតរបស់កម្ពុជា ហើយជាមុខមាត់សំខាន់ណាស់របស់ប្រទេសកម្ពុជា បង្ហាញទៅពិភពលោក ពីព្រោះយើងដឹងហើយថា ប្រធា​នាធិបតីអាមេរិក ត្រូវបានគេគិតថា ជាឥស្សរជននយោបាយកំពូល ដែលការពារសុវត្ថិភាពខ្លាំងបំផុត គេប្រយ័ត្នប្រយែងបំផុត ហើយមកដល់ស្រុកយើង មកដល់ប្រទេសយើង រាជធានីភ្នំពេញរបស់យើង ដោយសុវត្ថិភាព ហើយដោយក្ដីរីករាយ នេះជាអ្វីដែលជោគជ័យធំបំផុតរបស់យើង»។

ជារួមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានវាយតម្លៃខ្ពស់ទៅលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព ជូនគណៈប្រតិភូទាំងអស់។ លោកថា នេះជាមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា បង្ហាញទៅពិភពលោកថា កម្ពុជា មិនមែនជាកម្ពុជា ដែលគួរឲ្យខ្លាចដូចទសវត្សមុនៗនោះទេ ដោយកម្ពុជាក្នុងទសវត្សនេះ គឺស្ថិតក្នុងសុខសន្តិភាព វិបុលភាព និងមេត្រីភាព៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ វិនាទី មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍១៩ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម