ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងអនុប្រធានាធិបតីឥណ្ឌា យល់ស្របគ្នាទៅការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានអញ្ជើញជួបពិក្សាការងារជាមួយលោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន និងអនុប្រធានាធិបតីឥណ្ឌា បានពិភាក្សាគ្នាលើទំនាក់ទំនងជាប្រវត្តិសាស្រ្ដរវាងប្រទេសទាំងពីរ ហើយបានយល់ស្របគ្នាទៅការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា តាមរយៈការជំរុញភាពស្ថាបនា នៃទំនាក់ទំនងលើវិស័យដែលមានស្រាប់។
លើសពីនេះទៀត មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាទៅលើការជំរុញការយកចិត្តទុកដាក់លើទំនាក់ទំនងប្រជាជាន និងប្រជាជន លើវិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ។
សូមជម្រាបថា ក្រៅពីជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន និងលោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា ក៏បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដោយមានការចួលរួមពីប្រមុខដឹកនាំអាស៊ាន ផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍១២ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី