Connect with us

កីឡា

FIFA បដិសេធ​សំណើ​របស់​ដាណឺម៉ាក មិន​ឲ្យ​ពាក់​អាវ​មានសារពាក់ព័ន្ធនឹង «​សិទ្ធិមនុស្ស»

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក (DBU) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា FIFA បានច្រានចោល សំណើរបស់ដាណឺម៉ាក ក្នុងការហ្វឹកហាត់នៅ World Cup ដោយពាក់អាវមានពាក្យថា “សិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា” លើអាវរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

DBU បាននិយាយនៅឆ្នាំ២០២១ ថា អាវហ្វឹកហាត់ទាំង២ របស់ពួកគេនឹងមានពាក្យសម្រាប់សាររិះគន់កាតា។

ប្រទេសកាតា បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងលើការប្រព្រឹត្តចំពោះពលករបរទេសរបស់ខ្លួន និងច្បាប់សង្គមដ៏តឹងរ៉ឹង ដែលនាំឱ្យក្រុមដែលចូលរួមជាច្រើនលើកឡើងពីការព្រួយបារម្ភ។ ប្រទេសនេះបានបដិសេធការអះអាងដែលថា កម្មករ​ត្រូវ​​បានកេងប្រវ័ញ្ច។

“ថ្ងៃនេះយើងបានទទួលសារពី FIFA ថា អាវហ្វឹកហាត់កីឡាកររបស់យើង ដែលត្រង់កន្លែងមានពាក្យថា “សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា” នៅត្រង់ពោះ (នៃអាវ) ត្រូវបានច្រានចោលដោយសារហេតុផលបច្ចេកទេស ដែលជាការសោកស្តាយ។ នេះបើតាមនាយកប្រតិបត្តិ DBU លោក Jakob Jensen បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Ritzau។

FIFA បដិសេធមិនធ្វើអត្ថាធិប្បាយ។ ច្បាប់បានចែងថា សម្ភារៈរបស់ក្រុមចូលរួមមិនត្រូវមានពាក្យស្លោក សេចក្តីថ្លែងការណ៍ ឬរូបភាពនយោបាយ សាសនា ឬផ្ទាល់ខ្លួនណាមួយឡើយ។

លោក Jensen បាននិយាយថា៖ «យើងជឿថាសារ “សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា” គឺជាសកល ហើយមិន​មែនជាការអំពាវនាវខាងនយោបាយនោះទេ ប៉ុន្តែជាអ្វីដែលគ្រប់គ្នាអាចគាំទ្របាន។»

FIFA បានសរសេរទៅកាន់ក្រុមក្នុង World Cup ក្នុងខែនេះ ដោយជំរុញឱ្យពួកគេផ្តោតលើបាល់ទាត់ក្នុងប្រទេសកាតា ហើយកុំបណ្តោយឱ្យកីឡាត្រូវបានអូសទាញចូលទៅក្នុងបញ្ហាមនោគមវិជ្ជា ឬនយោបាយ។

គួររំលឹកថា ក្រុមហ៊ុនផលិតសម្ភារៈកីឡា ‘Hummel’ បាននិយាយកាលពីខែកញ្ញាថា ខ្លួនបានកាត់បន្ថយព័ត៌មានលម្អិត អំពីអាវក្នុង World Cup របស់ប្រទេសដាណឺម៉ាក ហើយបានបញ្ចេញឈុតខ្មៅជាការតវ៉ាប្រឆាំងនឹងកំណត់ត្រា​សិទ្ធិមនុស្ស​​របស់ប្រទេសកាតា នៅមុនការប្រកួត។ 

សម្រាប់ដាណឺម៉ាក លេងការប្រកួត World Cup លើកដំបូងរបស់ពួកគេទល់នឹងទុយនេស៊ី ក្នុងពូល D នៅថ្ងៃទី២២ ខែវិច្ឆិកា៕

ប្រភព៖  reuters.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៣៥ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៥០ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម