ព័ត៌មានជាតិ
អដ្ឋិធាតុកងទ័ពវៀតណាមជាង ១ពាន់អដ្ឋិធាតុបានបញ្ជូនទៅកាន់មាតុប្រទេសវិញ
រដ្ឋបាលខេត្តកណ្តាលបានបញ្ជូនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ១២១០អដ្ឋិធាតុធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។ ការប្រគល់-ទទួល បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាបន្តសហការស្រាវជ្រាវរុករកធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មការជំនាញខេត្តកណ្តាល បានលើកឡើងថា កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងយោធភូមិភាគពិសេស បានសហការជាមួយក្រុមK90 ចុះស្រាវជ្រាវរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន ១៣ចំណុច ដោយសម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិធាតុ។ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ ហើយបានធ្វើការប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
បើតាមលោកឧត្តមសេនីយ៍ត្រី គិតចាប់ពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហការជីកលើកអដ្ឋិធាតុនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលទទួលបានលទ្ធផលសរុបចំនួន ១២១០អដ្ឋិធាតុ ក្នុងនោះ បានធ្វើពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។
លោកឧត្តមសេនីយ៍ត្រី បានប្តេជ្ញាថា គណៈបញ្ជាការជំនាញយោធភូមិភាគពិសេសសហការជាមួយក្រុមការងារខេត្តកណ្តាល និងក្រុមK90 របស់វៀតណាម ដើម្បីបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ ឲ្យទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ៥១៥ នៃកងយោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម បានថ្លែងថា ការចុះហត្ថលេខាលើកំណត់ហេតុបន្តសហការស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២-២០២៣ នៅខេត្តកណ្តាលនៅតែបន្ត ដែលនេះជាការសាមគ្គីរវាងខេត្តទាំងពីរ ដើម្បីរួមគ្នាសហការធ្វើការគាស់កកាយយកសាកសពឲ្យបានទាន់ពេលវេលា។
ដោយឡែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជាចំពោះការសហការស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញការដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។
លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល លោកបានសម្តែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែកជាមួយកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងមានសិទ្ធិសេរីភាព មានសន្តិភាព មានស្ថិរភាពសង្គម រហូតដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ