ព័ត៌មានជាតិ
iOne បង្ហាញចេញនូវ Applications ថ្មី និងផ្តល់នូវការព្រឹក្សាយោបល់ទៅលើសេវាកម្ម iOneCloud នៅក្នុងព្រឹត្តិការពិព័រណ៍ Cambodia Tech Expo 2022
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំនូវពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022 (Cambodia Tech Expo 2022: CTX 2022) ជាលើកដំបូង និងធំបំផុតនៅកម្ពុជា រយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។

ជាមួយនិងព្រឹត្តិការណ័ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022 នេះ គឺក្រុមហ៊ុនធំៗ និងស្ថាប័ននានា សរុបប្រមាណ 400 ស្តង់ ដែល នៅក្នុងនោះ ក៏ទាំងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូ អភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុន អភិវឌ្ឍន៍ បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យាផងដែរ បានដាក់តាំងបង្ហាញនូវផលិតផល ថ្មីៗ និងសេវាកម្មរបស់ខ្លួន។

នៅក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ក៏មានវត្តមានរបស់ក្រុមហ៊ុន iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយឈានមុខគេ នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅឱកាសនោះ ក្រុមហ៊ុន iOne បានបង្ហាញចេញនូវ Applications ថ្មីរបស់ខ្លួន ព្រមទាំងដាក់អោយអ្នកដែលបានចូលរួមទស្សនានៅក្នុងស្តង់ អាចធ្វើការស្កែនដោនឡូដ ដើម្បីទទួលបាននូវព័ត៌មាននានា រួមទាំងការបញ្ចុះតម្លៃទៅលើផលិតផលនានាផងដែរ។ បើតាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន iOne បានអោយដឹងថា នៅលើ App នេះគឺមានដាក់លក់នូវទំនិញបច្ចេកវិទ្យាគ្រប់មុខ ហើយនិងក៏មានផលិតអេឡិចត្រូនិកជាច្រើនប្រភេទថែមទៀត ជាពិសេសនោះ គឺផលិតផលសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានតែម្តង។ ជាមួយនិង App ថ្មីនេះ គ្រប់គ្នា គ្រាន់តែស្កែនហើយដោនឡូដនោះ គឺនឹងទទួលបានអត្ថប្រយោជន៌ភ្លាមៗតែម្តង។

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន iOne ក៏បានផ្តល់នូវការព្រឹក្សាយោបល់ទៅលើការប្រើប្រាស់សេវាកម្ម iOneCloud ទៅដល់ភ្ញៀវជាច្រើន ដែលបានអញ្ជើញមកចូលរួមទស្សនាផលិតផលថ្មីៗ និងសេវាកម្មសំបូរបែបនៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 នេះផងដែរ ដើម្បីអោយពួកគាត់បានជ្រាបកាន់តែច្បាស់នូវអត្ថប្រយោជន៍ និងបទពិសោធន៌ថ្មីៗ ក៏ដូចជាការស្វែករកនូវដំណោះស្រាយថ្មីៗសម្រាប់ការប្រើប្រាស់សេវាកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។

សូមជំរាបថា iOneCloud គឺជាសេវាកម្មក្លោដដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវដំណោះ ស្រាយដូចជាកាត់បន្ដយចំនាយដើមមទុន លើផ្នែក IT hardware ដែលអនុញ្ញាតអោយក្រុមហ៊ុនជាច្រើន អាចធ្វើការប្រែក្លាយនូវប្រព័ន្ធឌីជីថល របស់ពួកគេ ជាមួយនឹងកម្មវិធី IAAS ( infrastructure as a service ) នឹងការកាត់បន្ថយទៅលើការ ពឹងផ្អែកទៅលើធនធាន IT ដែលមានសមត្ថភាព ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេបានថែមទៀត ផង។ សម្រាប់ក្រុមហ៊ុនទំហំមធ្យម ប្រព័ន្ធ ERP System (Enterprise Resource Planning) គឺជា ការវិវត្តន៍ បន្ទាប់ដែលពួកគេ ត្រូវគិតផងដែរ។ នៅក្នុងប្រព័ន្ធ ERP system នេះ គឺមាន SAP Business One ដែលធ្វើការដំណើការដោយក្រុមហ៊ុនសហគ្រាស និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា និង ក៏ដូចជានៅពិភពលោកផងដែរ៕


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ