Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជប៉ុន លាលែងពីតំណែង ជុំវិញការដាក់ទណ្ឌកម្មទោសប្រហារជីវិត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសជប៉ុនបានលាលែងពីតំណែងកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ដោយក្លាយជារដ្ឋមន្ត្រីទីពីរដែលបានចាកចេញពីគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fumio Kishida ​ជុំវិញ​ការ​លើក​ឡើង​អំពី​ទោស​ប្រហារ​ជីវិតនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yasuhiro Hanashi បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធការលើកឡើងមិនសមហេតុផលអំពីការអនុម័តការដាក់ទណ្ឌកម្មទោសប្រហារជីវិត ​ថែមទាំងបានប្រើត្រា “hanko” របស់លោក ដើម្បីអនុម័តទោសប្រហារជីវិតដោយឯកឯង។

ក្រៅពីនោះលោកក៏ត្រូវបានគេរកឃើញរឿងអាស្រូវសំណូកសូកប៉ាន់លើមុខតំណែងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា Yasuhiro Hanashi បានផ្ដល់សំណូកចំពោះមុខតំណែងគណៈរដ្ឋមន្ត្រីរបស់លោក មុនពេលឡើងកាន់តំណែង។

ដោយឡែកចំពោះលោក Hanashi ផ្ទាល់ បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីដាក់សំណើសុំលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី Kishida ថា “ខ្ញុំបានធ្វើឱ្យប្រជាពលរដ្ឋ និងមន្ត្រីក្រសួងមិនសប្បាយចិត្ត ។ ខ្ញុំសម្រេចចិត្តលាលែងពីតំណែង ដើម្បីសម្តែងការសុំទោសរបស់ខ្ញុំចំពោះប្រជាជន និងការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការចាប់ផ្តើមអាជីពនយោបាយរបស់ខ្ញុំឡើងវិញ”។

ពេលនេះលោកនាយករដ្ឋមន្ត្រី Fumio Kishida បានតែងតាំងលោក Ken Saito អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីជំនួសលោក Hanashi ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​Aljazeera

ចុចអាន៖ ដឹងទេ ព្រឹកមិញ លោក ចូ បៃដិន ពិភាក្សាអ្វីខ្លះ ជាមួយជប៉ុន និងកូរ៉េខាងត្បូង​​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម