Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ លើកឡើងអំពីមូលហេតុ ដែលមេដឹកនាំពិភពលោក មកប្រជុំនៅកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានចំនួន ៣លើករួចមកហើយនោះ បាន​លើកឡើងអំពីមូលហេតុ ដែលមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា នាឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកានេះថា ដោយ​សារតែប្រទេសកម្ពុជា មានសន្តិភាព និងគ្មានអំពើភេរវកម្មនោះ ទើបធ្វើឲ្យមេដឹកនាំពិភពលោក ហ៊ានមកចូលរួមកិច្ចប្រជុំនាពេលនេះ។ ម្យ៉ាងទៀត ក៏ដោយសារតែកម្ពុជា​ អាចគ្រប់គ្រងជំងឺកូវីដ-១៩ បានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាវាមិនមែនជាបទពិសោធន៍ទេ តែត្រូវធ្វើជាក់ស្ដែង…ជាក់ស្ដែងនោះវានៅកន្លែងណាទើបគេមក ទីមួយត្រូវតែធានាសន្តិភាពឲ្យបាន វាមិនដែលនរណាគេមកប្រជុំហើយ នៅក្រោមគ្រាប់ផ្លោងទេ កុំឆ្ងល់ពេក ចឹងសន្តិភាពនៅតែជាបញ្ហាចំបងនៅទីនេះ ត្រូវតែធានាឲ្យច្បាស់នូវសន្តិភាព សម្រាប់មេដឹកនាំ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា សម្រាប់សន្តិភាពមិនមានសង្រ្គាមនោះ គឺជារឿងមួយហើយ តែសន្តិភាពដែលគ្មានភេរវកម្ម ការបាញ់ប្រហារ គឺសំខាន់ណាស់សម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលរបស់បណ្ដាប្រទេសនានា ដែលបានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឆ្នាំ ២០២២ នេះ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ចំណុចមួយទៀត ដែលធ្វើឲ្យមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងទៀត មកចូលរួមកិច្ចប្រជុំនៅកម្ពុជានាពេលនេះ គឺដោយសារតែកម្ពុជាបានគ្រប់គ្រងនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយមេដឹកនាំទាំងនោះ មិនមានភាពភ័យខ្លាចថា ឆ្លងជំងឺកូវីដ-១៩ នោះទេ៕

អត្ថបទ៖  ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម