Connect with us

កីឡា

ជម្រើសជាតិកម្ពុជា នឹងកោះហៅកីឡាករ ៣៥នាក់ ដើម្បីត្រៀមពាន AFF Cup

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការកោះកីឡាករបឋមចំនួន ៣៥នាក់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ជាពិសេសធ្វើតេស្តកម្លាំងអំណត់ (IFT30-15) ជាថ្មីម្ដងទៀត ដើម្បីត្រៀមពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ចុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹងបែបនេះ គឺតាមរយៈការបញ្ជាក់ដោយ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផ្ទាល់កាលពីម្សិលមិញ។ លោកបាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តជ្រើសរើសកីឡាករប្រហែល ៣៥នាក់ សម្រាប់ Mitsubishi Cup រហូតមកដល់ពេលនេះ។ ប៉ុន្តែយើងនឹងធ្វើការធ្វើតេស្ត 30-15 ម្តងទៀត។»

បច្ចុប្បន្នលោកកំពុងពិនិត្យកីឡាករតាមរយៈការប្រកួតលីគកំពូលកម្ពុជា ដែលលេងនៅក្នុងវគ្គ Top 4 មានក្រុម ៤ ដូចជាព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងបឹងកេត ហើយលោក៏ធ្លាប់បានលើកឡើងថាកីឡាករដែលកោះហៅចូលក្រុមជម្រើសជាតិភាគច្រើនក៏មកពីក្រុមដែលនៅ Top 4 នេះផងដែរ។

តេស្ត (IFT30-15) គឺជាតេស្តកម្លាំងអំណត់ដែលលោកបានអនុវត្តម្ដងរួចមកហើយ បើទោះបីជាការអនុវត្តនេះទទួលរងផលប៉ះពាល់ និងរងការរិះគន់ក៏ដោយ ក្រោយធ្វើមិនបានល្អពេលប្រកួតមិត្តភាពទល់នឹង ជម្រើសជាតិបង់ក្លាដេស កាលពីខែមុន។

និយាយអំពីពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) កម្ពុជា នឹងត្រៀមបង្ហាញខ្លួនលើកទី៩ នៅវគ្គចែកពូល ដោយស្ថិតនៅពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ព្រុយណេ។ ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់វគ្គចែកពូលនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៣ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម