Connect with us

ព័ត៌មានជាតិ

សម្ពោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម

បានផុស

នៅ

កាលពី​ចុង​សប្ដាហ៍​រសៀល​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២ លោក JAGDEEP DHANKHAR អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ឥណ្ឌា ព្រមទាំង​វត្តមាន​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរវត្ត និង​សម្ពោធ​បញ្ចប់​ការ​ជួសជុល​សាល​របាំ​ប្រាសាទ​តាព្រហ្ម ក្នុង​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក JAGDEEP DHANKHAR គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប នៅ​ម៉ោង ១៥ រសៀល តាមរយៈ​យន្តហោះ​ពិសេស​ផ្ទាល់ខ្លួន ក្រោម​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត លោក សួស សុខ​ចាន់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក អ៊ាន ឃុន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត។

នៅ​ក្នុង​ពិធី​សម្ពោធ​បញ្ចប់​ការ​ជួសជុល​សាល​របាំ​ប្រាសាទ​តាព្រហ្ម លោក JAGDEEP DHANKHAR និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ឥណ្ឌា ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់ លោកជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក យុន លីណណេ អភិបាលរង​ខេត្ត​តំណាង​លោក ទៀ សីហា និង​លោក សួស សុខចាន់ តំណាង​លោក អ៊ាន ឃុន។

បន្ទាប់មក​លោក JAGDEEP DHANKHAR និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​បាន​និវត្ត​ទៅកាន់​មាតុប្រទេស​វិញ​នៅ​វេលា​ម៉ោង ១៧ និង ៤៥ នាទី​ល្ងាច នា​ថ្ងៃ​ដដែល តាមរយៈ​យន្តហោះ​ពិសេស​របស់​ខ្លួន។

សូម​បញ្ជាក់​ផង​ដែរ​ថា សាល​របាំ​ដែល​ស្ថិត​ក្នុង​ប្រាសាទ​តាព្រហ្ម បាន​ជួសជុល​ដោយ​ក្រុម​អ្នក​ជំនាញ​ពី​ប្រទេស​ឥណ្ឌា មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា។ គម្រោង​ជួសជុល​សាល​របាំ​នេះ ស្ថិត​ក្នុង​ដំណាក់កាល​ទី ២ ដែល​ត្រូវ​ជួសជុល​ដំបូល​កណ្ដាល។

លោក ចាន់ ឡាយ អ្នក​គ្រប់គ្រង​ការដ្ឋាន​ជួសជុល​ប្រាសាទ​តាព្រហ្ម បាន​រៀបរាប់​ពី​ការងារ​ជួសជុល​ថា ការ​ជួសជុល​នេះ ស្ថិត​ក្នុង​គម្រោង​ដំណាក់កាល​ទី ២ ដែល​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៧។

សាល​របាំ ត្រូវ​បាន​ជួសជុល​ក្នុង​ដំណាក់កាល​ទី ១ នៅ​ឆ្នាំ ២០១០ អ្នក​ជំនាញ​បាន​ប្រើ​ពេល​ជាង ២ ឆ្នាំ សម្រាប់​ការ​ធ្វើ​កំណាយ មុននឹង​ចាប់ផ្ដើម​ការងារ​ជួសជុល​នៅ​ចុង​ឆ្នាំ ២០១២។

លោក​បន្ថែម​ទៀត​ថា ក្នុង​ការងារ​ជួសជុល​ដំណាក់កាល​ទី ១ គឺ​ចាប់ផ្ដើម​ពី​ជ្រុង​ខាងជើង ជួសជុល​ពី​គ្រឹះ​ដល់​ដំបូល ដោយ​បញ្ចប់​នៅ​ឆ្នាំ ២០១៤។ ឯ​ក្នុង​ដំណាក់កាល​ទី ២ បន្ត​ជួសជុល​ភ្ជាប់​ទៅ​ដំបូល​កណ្ដាល ហើយ​ការងារ​ជួសជុល​សាល​របាំ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​សោភ័ណ​ស្រស់​ស្អាត តែ​តាម​គម្រោង អ្នក​ជំនាញ​ទុក​ផ្នែក​ខ្លះ​ដែល​បាក់បែក​ឲ្យ​នៅ​សភាព​ដើម ដោយសារ​ក្រុម​អ្នក​ជំនាញ​យល់​ថា វា​អាច​ជា​ចំណែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដើម្បី​ប្រៀបធៀប​ចំណុច​ជួសជុល និង​ចំណុច​​គ្រាន់​ជា​គំនរ​ថ្ម ពុំ​មាន​ការ​ជួសជុល​នោះ។

សាល​របាំ បើ​តាម​ការ​រម្លឹក​ពី​ក្រុមការងារ​ជួសជុល​នៅ​ទីនោះ មុន​ពេល​មាន​ការ​ជួសជុល សាល​នេះ​គ្រាន់​តែ​ជា​គំនរ​ថ្ម​តែប៉ុណ្ណោះ។ ដំបូល នៃ​សាល​នេះ ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង ចំណែក​សសរ​ដួល​រាប​ដល់​ដី​គ្មាន​សល់។ ដោយឡែក​ក្រុមការងារ​ជួសជុល បាន​ចាប់ផ្តើម​រើ​ថ្ម​ចេញ និង​បង់​លេខ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រៀប និង​ជួសជុល​ឡើងវិញ។

គម្រោង​នេះ​ប្រើប្រាស់​កម្មករ​ចំនួន ១១៨ នាក់ ដោយ​ក្នុង​នោះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជូន​កម្មករ​ ២៥ នាក់ សម្រាប់​ការងារ​សហ​ប្រតិបត្តិការ​នេះ​ផង​ដែរ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ព្យុះសង្ឃរាកាចសាហាវមួយទៀត កំពុងបោះពួយទៅវាយប្រហាររដ្ឋ ហ្វ្លរីដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៦ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម